
Hyundai Staria ដែលជាគូប្រកូតប្រជែងជាមួយនឹង Kia Carnival ត្រៀមបង្ហាញខ្លួនជាមួយនឹងជំនាន់ថ្មីឆ្នាំ 2026 ដែលមានការធ្វើបច្ចុប្បននភាពលើផ្នែកឌីស្សាញ និងបច្ចេកវិទ្យាទំនើបជាងជំនាន់មុន។ Hyundai Staria ស៊េរីថ្មីឆ្នាំ 2026 ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួននៅហាងតាំងបង្ហាញនានាក្នុងទីផ្សារអូស្ត្រាលីក្នុងឆ្នាំ 2026 ខាងមុខនេះ។ យ៉ាងមិញគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើ Hyundai អាចនឹងនាំយក Staria 2026 ប្រភេទ Hybrid ចូលទៅកាន់ទីផ្សារអូស្ត្រាលីជាលើកដំបូង ឬមួយក៏ប្រភេទប្រើម៉ាស៊ីនសាំង 3.5-litre V6 ប្រើប្រាស់ប៉ុងមួយខាងមុខ ឬប្រភេទប្រើម៉ាស៊ីនសាំង 2.2-litre turbo-diesel 4-ស៊ីឡាំង ប្រើប្រាស់ប៉ុងពីរនោះទេ។
សម្រាប់តម្លៃ Hyundai Staria 2026 វិញត្រូវបានការព្យាករណ៍ថា អាចនឹងកើនឡើងបន្តិចធៀបនឹង ដែលបច្ចុប្បន្ន ដែលមានតម្លៃចាប់ពីខ្ទង់ $49,750 គិតបញ្ចូលទាំងពន្ធ។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈបច្ចេកទេសទូទៅរបស់ Staria 2026 ក្រុមហ៊ុនមិនទាន់បានបង្ហាញលម្អិតនៅឡើយទេក្នុងពេលនេះ ប៉ុន្តែ បានបង្ហើបថា នឹងមានការ Update លើផ្នែកឌីស្សាញ និងការបំពាក់នូវបច្ចេកវិទ្យាទំនើបថ្មីៗមួយចំនួនពីលើជំនាន់មុន។

តាមប្រភពមិនផ្លូវការណ៍មួយចំនួនបាន បង្ហើបថា Hyundai Staria 2026 នឹងមានការបំពាក់មជាមួយនឹងអេក្រង់កម្សាន្តខាងក្នុងទំហំធំជាងមុនឡើងពីទំហំ 10.25-inch ទៅ 12.3-inch គាំទ្រដំណើរការដោយប្រតិបត្តិការ ccNC របស់ Hyundai បច្ចុប្បន្ន ដែលអាចគាំទ្រការតភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធ Satellite Navigation ទៀតផង។

ជាមួយគ្នានេះសម្រាប់ប៊ូតុង Physical សម្រាប់បញ្ជាមុខងារមួយចំនួនដូចជាម៉ាស៊ីនត្រជាក់ជាដើមអាចនឹងប្តូរទៅប្រើនៅលើចុចនៅលើអេក្រង់វិញម្តងសម្រាប់ម៉ូដែល 2026 ។ បន្ថែមពីនេះ Staria 2026 ក៏នឹងមានការបង្កើនប្រសិទ្ធិភាពកន្លែងសាកថ្មស្មាតហ្វូនមិនប្រើខ្សែ, ការឌីស្សាញដៃចង្កូឡើងថ្មី, ប្រើប្រាស់ប្រព័ន្ធសោរ Digital key 2 ដែលអាចដំណើរការតាមរយះស្មាតហ្វូន, ធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធកាមេរ៉ា built-in dashcam និងប្រព័ន្ធមុខងារបញ្ជាដោយសំឡេងកម្រិត multi-zone voice recognition ជាដើម។ Staria 2026 ក៏នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធជើងក្រោមឡើងវិញផងដែរ ដើម្បីសម្រួលដល់ការបើកបរកាន់តែមានប្រសិទ្ធិភាព ផាសុខភាព និងមានភាពនឹងល្អជាមុន។
នៅលើទីផ្សារបច្ចុប្បន្ន Hyundai បានផ្តល់ជូននូវម៉ូដែល Staria ដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន 3.5-litre V6 ដំណើរការដោយប្រើហ្គាសប្រភេទ LPG ឬ liquid petroleum gas រួមនឹងជម្រើសម៉ាស៊ីនសាំង Hybrid ទំហំ 1.6-litre turbo-petrol 4-cylider និងម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងសរុបបាន 180kW។ ចំពោះកម្រិតស៊ីសាំង 7.6L/100km សម្រាប់ការធ្វើតេស្តនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ចំនែកម៉ូដែល Staria ប្រើអគ្គិសនីសុទ្ធ គឺត្រូវបានផលិតឡើងសម្រាប់តែទីផ្សារមួយចំនួនប៉ុណ្ណោះ។

ចំនែកម៉ូដែល Staria Hybrid បច្ចុប្បន្ន គឺមិនមានម៉ូដែលប្រើចង្កូតស្តាំនោះទេ ប៉ុន្តែ ក្រុមហ៊ុនអាចនឹងធ្វើបច្ចុប្បន្នភាពឡើងវិញសម្រាប់បំពេញតម្រូវការទីផ្សារអូស្ត្រាលីដែលប្រើឡានចង្កូតស្តាំ ហើយដើម្បីជំនួស Staria បច្ចុប្បន្នដែលប្រើម៉ាស៊ីនសាំង 3.5-litre V6 FWD មានកម្លាំង 200kW និងកម្លាំងរមួល 331N.m ហើយនិងម៉ូដែលប្រើម៉ាស៊ីន 2.2-litre turbo-diesel 4-cylider AWD មានកម្លាំង 130kW និងកម្លាំង 430N.m ផងដែរ៕





