no-alternative title
no-alternative title

Galaxy S26 នឹងមានការប្រើប្រាស់បន្ទះឈីប Exynos 2600 (2nm) រួមជាមួយនិងម៉ូឌឹមក្រៅ

សម្រាប់ឆ្នាំថ្មីនេះ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Series អាចនឹងមានអ្វីប្លែកសម្រាប់ការប្រើប្រាស់បន្ទះឈីប ដោយសារ តែក្រុមហ៊ុននេះបានសម្រេចប្រើប្រាស់នូវបន្ទះឈីប Exynos សម្រាប់ជម្រើសតាមទីផ្សារផ្សេងៗគ្នា។ យោងតាមការបញ្ជាក់មុននេះ គឺបានបញ្ជាក់ថា Galaxy S26 និង S26+ គឺនឹងមានការបំពាក់នូវបន្ទះឈីប Exynos 2600 ថ្មីរបស់ Samsung ហើយនឹងមានលក់សម្រាប់ទីផ្សារប្រទេសកូរ៉េមួយប៉ុណ្ណោះ។ បន្ទះឈីបនេះ គឺដំណើការនៅលើបច្ចេកវិទ្យា 2nm ហើយនឹងមានការប្រើប្រាស់នូវម៉ូឌឹមជំនួយពីខាងក្រៅថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមអ្នក Erencan Yilmaz បានបញ្ជាក់ថា បន្ទះឈីប Exynos 2600 គឺមិនមានភ្ជាប់ជាមួយនិងម៉ូឌឹម ស្រាប់នោះទេ គឺនឹងមានការប្រើប្រាស់ពីខាងក្រៅ។ មានការជឿជាក់ថា ក្រុមហ៊ុននេះនឹងប្រើម៉ូឌឹម Exynos 5410។ សូមជំរាបថា ព័ត៌មានថ្មីនេះ គឺត្រូវបានបញ្ជាក់ច្បាស់ពី Samsung Semiconductor ផ្លូវការណ៌ទៅកាន់ Android Authority តែម្តង ដោយបាននិយាយថា បន្ទះឈីបនេះ គឺកម្រិត 2nm និងមានម៉ូឌឹមខាងក្រៅ។

សូមជំរាបថា ក្រៅពីការបញ្ជាក់ពីការប្រើប្រាស់នូវបន្ទះឈីប Exynos 2600 នេះថា មានកម្រិត 2nm នោះ ក្រុមហ៊ុន Samsung នៅមិនទាន់បង្ហើបពីថាមពលថ្មនៅលើស្មាតហ្វូនជំនាន់ថ្មីនេះនៅឡើយទេ។ សម្រាប់ពេលនេះ ក៏មានការលើកឡើងថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Series ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon អាចនឹងមានដំណើរការនៅលើតារតភ្ជាប់បានល្អ និងជឿជាក់ជាងផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម