
Ford បានធ្វើការបង្ហាញចេញនៅគុណសម្បត្តិជាច្រើនរបស់ឡានភិកអាប់ស៊េរីថ្មីឆ្នាំ 2026 Ranger Super Duty ដែលត្រៀមបង្ហាញខ្លួននៅទីផ្សារអូស្រ្តាលីក្នុងឆ្នាំ 2026 ខាងមុខ។ បើតាមការបញ្ជាក់ពី Ford ឲ្យដឹងថាRanger Super Duty 2026 មានសមត្ថភាពក្នុងការអូសទំងន់បាន 4,5 តោន និងទំងន់ម៉ាស់សរុបបានដល់ 8 តោន។
Ranger Super Duty 2026 មានការបង្កើនសមត្ថភាពទៅលើឆ្អឹងតួរកាន់តែរឹងមាំ បង្កើនសមត្ថភាពទៅលើប្រព័ន្ធប៉ុង ប្រព័ន្ធប៉ូមកាន់តែខ្លាំងរឹងមាំ យ៉ាន់កង់ និងសម្បកកង់ធំជាង បើធៀបនឹងម៉ូដែល Ranger ស្តង់ដារទូទៅ ហើយក៏មានទំងន់ធ្ងន់ជាង 300kg ផងដែរ ធៀបនឹង Ranger XLT ដែលប្រើម៉ាស៊ីនចំណុះ 3.0-Liter Deisel V6 ដូចគ្នា។ សម្រាប់ទំងន់បន្ទុកខាងក្នុងសម្រាប់ម៉ូដែល Ranger Super Duty Single-cab គឺបាន 2,518kg ខណៈម៉ូដែល Super-cab អាចផ្ទុកបាន 2,615kg និងម៉ូដែល Double-cab មានកៅអី 5 អាចផ្ទុកទំងន់បាន2,675kg។

សម្រាប់បន្ទុកទំងន់លើគ្រែដឹកខាងក្រោយវិញ ដោយម៉ូដែល Single-cab អាចផ្ទុកបាន 1,982kg, ម៉ូដែល Super-cab អាចផ្ទុកបាន 1,885kg និង Double-cab អាចផ្ទុកបាន 1,825kg។ Ford Ranger Super Duty 2026 មានធុងប្រេងចំណុះ 130 លីត្រ ប៉ុន្តែ សម្រាប់កម្រិតស៊ីប្រេងក្រុមហ៊ុនមិនទាន់បញ្ជាក់នោះទេ។

Ranger Super Duty 2026 គឺមានការបង្កើនសមត្ថភាពទៅលើទំងន់បន្ទុកនៅលើភ្នៅមុខ-ក្រោយ (front/rear axle load) ដោយនៅលើភ្នៅមុខអាចទ្រទំងន់បាន 1,900kg ខណៈភ្នៅក្រោយវិញអាចទ្រទំងន់បាន 2,800kg។ Ranger Super Duty 2026 ក៏មានមកជាមួយប្រព័ន្ធចាក់សោរប៉ុងមុខ ឬប៉ុងក្រោយ (locking differential front/rear) ផងដែរ។

ឡានភិចអាប់មហាកម្លាំងរបស់អាមេរិកមួយនេះ មានកម្ពស់ពីផ្ទៃដីមកបាតឡាន 850mm ដែលល្អបំផុតសម្រាប់ការបើកបរលើស្ថានភាពផ្លូវមានឧបសគ្គច្រើន។ Ranger Super Duty 2026 ប្រើប្រាស់សម្បកកង់ខ្នាត 275/70 R18 (33-inch) ភ្ជាប់ជាមួយយ៉ាន់ទំហំ 18-inch។

ជាមួយគ្នានេះ Ranger Super Duty 2026 បានប្រើប្រាស់នូវប្រព័ន្ធបាញ់ប្រេង Diesel Particulate Filter system ដែលអាចជួយសន្សំសំចៃការប្រើប្រាស់ប្រេងកាន់តែប្រសើរ។ ចំពោះតម្លៃរបស់ Ford Ranger Super Duty 2026 ត្រូវបានគេព្យាករណ៍ថា ខ្ទង់ចាប់ពី $82,990 ដល់ $89,990 សម្រាប់ទីផ្សារអូស្រ្តាលី (តម្លៃមិនទាន់បូកពន្ធអាករ)៕




.png)

