no-alternative title
no-alternative title

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសចេញនូវកុំព្យូទ័រជំនាន់ថ្មីចុងក្រោយបំផុតរបស់ខ្លួន Zephyrus G16 ដែលជាកុំព្យូទ័រលេងហ្គេមម៉ូដែលថ្មី មានការបំពាក់នូវបន្ទះឈីបដ៏ខ្លាំងក្លាគឺ AMD Ryzen™ AI 9 HX 370 processor។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបំពាក់នូវ NPU សម្រាប់ដោះស្រាយទៅលើការងារ AI ជាច្រើន និងក្រាហ្វិកកាត NVIDIA® GPU នៅលើស៊ីភីយូនេះ បានធ្វើអោយកុំព្យូទ័រ Zephyrus G16 នេះ អាចប្រើប្រាស់បានគ្រប់ស្ថានភាព រាប់ចាប់តាំងពីការលេងហ្គេមរហូតដល់ផលិតភាពការងារ និងជាពិសេសកុំព្យូទ័រនេះមានរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់តែម្តង។ 

កុំព្យូទ័រ Zephyrus ឈានចូលសករាជថ្មីនៃយុគសម័យបច្ចេកវិទ្យា AI 

នៅពេលនេះ ក្រុមហ៊ុន ASUS កំពុងតែឈានជើងចូលទៅក្នុងយុគសម័យថ្មីនៃបច្ចេកវិទ្យា AI ហើយក្រុមហ៊ុន ROG ក៏បានបញ្ចេញនូវម៉ូដែលថ្មីរបស់ខ្លួន Zephyrus G16 ដែលជាកុំព្យូទ័រ AI PC ដែលមានបន្ទះឈីប AMD Ryzen™ AI 9 HX 370 processor ដ៏ខ្លាំងក្លានេះ។ ស៊ីភីយូរនេះ ដំណើរលើកឈីប 12 cores, 24 threads និង AMD Ryzen AI XDNA 2 NPU ដែលមានកម្រិត 50 TOPS សម្រាប់ការងារ AI ជាមួយនឹង 31 TOPS ចេញពី CPU និង Radeon™ 890M graphics។

កម្លាំងអស្ចារម្យនេះ បានធ្វើអោយកុំព្យូទ័រ Zephyrus G16 នេះ ត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធី AI ជាច្រើនជាពិសេសនៅលើឈីបនេះ ក៏មានបំពាក់នូវ Windows Copilot tools ដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀតផង។

ហ្គេមីងឡែបថប Zephyrus G16 2024 នេះ បំពាក់នូវក្រាហ្វិកកាត NVIDIA GeForce RTX™ 4070 Laptop GPU ដែលមាន 321 TOPS សម្រាប់ការងារ AI និងកម្រិត TGP ខ្ពស់បំផុតដល់ទៅ 105 watts ។ សម្រាប់ការងារកែប្រែទៅលើរូបភាព វីដេអូ ការបង្កើតរូបភាព និងកូដគឺកាន់តែមានភាពងាយស្រួល ខណៈពេលដែលមុខងារលេងហ្គេមជាច្រើនទៀតដូចជា DLSS 3 super resolution ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា AI ក្នុងការបង្កើតនូវ frames កម្រិតគុណភាពខ្ពស់ និងបង្កើនទៅលើគុណភាពរូបភាពបានយ៉ាងល្អបំផុត។

សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម អ្នកបង្កើតមាតិកា ឬវិស្វករ ការប្រើប្រាស់នូវ 402 TOPs ទៅលើការដំណើរការ AI នេះបានធ្វើអោយកុំព្យូទ័រ G16 ផ្លាស់ប្តូរទៅលើវិធីនៃការធ្វើការងារ និងការកម្សាន្ត ហើយវាក៏អាចដំណើរការនូវកម្មវិធី AI Apps ជាច្រើនបានថែមទៀតក្នុងពេលដំណាលគ្នាផងដែរ។

សម្រាប់ hardware កុំព្យូទ័រដ៏ខ្លាំងក្លានេះ ក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យា ROG Intelligent Cooling ដែលមានបញ្ចូលនូវ liquid metal នៅលើ CPU និងប្រព័ន្ធ fiber-and-mesh heat-pipe system ថ្មីជាមួយនឹងការឌីស្សាញកង្ហារចំនួន 3 បំពាក់នូវ Arc Flow Fans™ ជំនាន់ទី 2 ថែមទៀត។

 

ការបង្កើតឡើងជាមួយនឹងគោលដៅធ្វើអ្វីក៏បាន យកទៅណាក៏បាន

សម្រាប់ AMD platform ថ្មីនេះ មានការឌីស្សាញកាន់តែស្រាល និងស្តើងជាងមុនដែលធ្វើអោយកុំព្យូទ័រនេះ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅក្នុងព្រឹត្តិការណ៍ CES 2024 ជាមួយនឹងការបំពាក់នូវអាលុយមីញ៉ូម CNC-milled aluminum ជាមួយនឹងការប្រើប្រាស់នូវ Slash Lighting array នៅលើ Lid។ បន្ថែមពីនេះ កុំព្យូទ័រនេះ ក៏មានបំពាក់នូវអេក្រង់ ROG Nebula display ជាមួយនឹងកញ្ចក់ OLED panel ដែលទ្រទ្រង់ទៅលើ NVIDIA G-SYNC® ថែមទៀតផង។ វាមានកម្រិត 16:10 aspect ratio, 2.5K resolution និង 240 Hz refresh rate ដែលល្អសក្តិសមបំផុតនៅក្នុងការលេងហ្គេម និងការផលិតមាតិកាជាច្រើនទៀត ជាមួយនឹងវិញ្ញាបនបត្រ VESA DisplayHDR™ True Black 500 certification ដែលផ្តល់នូវបទពិសោធន៍នៃ HDR ដ៏ល្អឥតខ្ចោះថែមទៀត។

កុំព្យូទ័រ ROG Zephyrus G16 នេះបំពាក់នូវម៉េមូរីទំហំ 32 GB LPDDR5X-7500 memory ជាមួយនឹងការបំពាក់នូវ SD Express 7.0 standard សម្រាប់ការដំណើរការនូវ SD Card បានលឿនផងដែរ។ បន្ថែមពីនេះទៀតនោះ វាគឺជាកុំព្យូទ័រ ROG ដំបូងបំផុតដែលទ្រទ្រង់ទៅលើ WiFi 7 ដែលផ្តល់នូវល្បឿនលឿនក្នុងការតភ្ជាប់ទំនាក់ទំនងទៅកាន់រ៉ោតទ័រផងដែរ។

កាលបរិច្ឆេទនៃការលក់ និងតម្លៃ

កុំព្យូទ័រ ROG Zephyrus G16 (2024) GA605 នេះអាចរកទិញបានចាប់ពីថ្ងៃទី 14 ខែកញ្ញានេះ នៅក្នុងប្រទេសកម្ពុជានៅក្នុងតម្លៃ $2,699។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ឬហាងដែលនៅជិតលោកអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
នៅលើអេក្រង់ Galaxy S26 Ultra ត្រូវគេទម្លាយថា នឹងបំពាក់នូវមុខងារសុវត្ថិភាពថ្មី

នៅលើអេក្រង់ Galaxy S26 Ultra ត្រូវគេទម្លាយថា នឹងបំពាក់នូវមុខងារសុវត្ថិភាពថ្មី

ដោយ ប៉េងលីន