no-alternative title
no-alternative title

ក្រុមហ៊ុន​ Huawei​ កំពុង​តែ​បង្កើត​នូវ​ជំនួយការ​ Digital​ Assistant​ ខ្លួនឯង​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ Apple,​ Google​ និង​ Amazon

Huawei​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​ចំណាត់ថ្នាក់​លេខ​ 3​ លើ​ពិភពលោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​តែ​ធ្វើការ​បង្កើត​នូវ​ជំនួយការ​ Digital​ Voice​ Assistant​ ខ្លួនឯង​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​កម្មវិធី​ Siri​ (​របស់​ក្រុមហ៊ុន​ Apple)​ កម្មវិធី​ Google​ Assistant​ (​របស់​ក្រុមហ៊ុន​ Google)​ និង​កម្មវិធី​ Alexa​ (​របស់​ក្រុមហ៊ុន​ Amazon)​ ។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ក្រុមហ៊ុន​ Huawei​ បាន​បង្កើត​នូវ​ក្រុមការងារ​មួយ​ដែល​មាន​វិ​ស្វរ​ករ​ច្រើន​ជាង​ 100​ នាក់​នៅ​ក្នុង​ទីក្រុង​ Shenzhen​ ប្រទេស​ចិន​ដែល​នៅ​ក្នុង​ជំហាន​ដំបូង​នេះ​មាន​គោលដៅ​ក្នុង​ការ​អភិវឌ្ឍ​ទៅ​លើ​បច្ចេកវិទ្យា​ជំនួយការ​ឆ្លាត​វៃ​ Digital​ Smart​ Assistant​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ Bloomberg​ ។​ ជំនួយការ​ឆ្លាត​វៃ​ Digital​ Assistant​ របស់​ក្រុមហ៊ុន​ Huawei​ មាន​គោលដៅ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​ធ្វើការ​សន្ទនា​ជា​ភាសា​ចិន​បាន​។​ ប្រភព​មួយ​របស់​ Bloomberg​ បាន​អះអាង​ថា​ ក្រុមហ៊ុន​ Huawei​ នៅ​តែ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Google​ និង​ក្រុមហ៊ុន​ Amazon​ ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ជា​ច្រើន​សម្រាប់​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ​។​ ជំនួយការ​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​ Huawei​ អាច​នឹង​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ធំ​ជាមួយនឹង​កម្មវិធី​ Siri​ របស់​ក្រុមហ៊ុន​ Apple​ ដែល​កំពុង​តែ​ប្រើប្រាស់​នៅ​លើ​ iPhones​ ផង​ដែរ​។​

 

​បើ​ទោះបីជា​ក្រុមហ៊ុន​ Huawei​ មាន​គោលដៅ​ក្នុង​ការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Google​ ជា​បន្តរ​ទៀត​នោះ​ក្តី​ ការ​បង្កើត​នូវ​ជំនួយការ​ឆ្លាត​វៃ​ AI​ Assistant​ ផ្ទាល់ខ្លួន​នោះ​ប្រាកដជា​បង្ករ​នូវ​ការ​ប៉ះទង្គិច​គ្នា​ជាក់​ជា​មិន​ខាន​ពិសេស​ទៅ​ដល់​គម្រោង​របស់​ក្រុមហ៊ុន​ Google​ ក្នុង​ការ​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​ប្រើប្រាស់់​នូវ​ជំនួយការ​ឆ្លាត​វៃ​របស់​ខ្លួន​នោះ​។​ នា​ពេល​បច្ចុប្បន្ន​នេះ​ ជំនួយការ​ឆ្លាត​វៃ​ Google​ Assistant​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ Pixel,​ Google​ Home​ និង​ Android​ Wear​ 2.0​ Smartwatches​ ផង​ដែរ​។​

 

​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ Huawei​ ជាមួយនឹង​ក្រុមហ៊ុន​ Amazon​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ក៏​បាន​ប្រើប្រាស់​នូវ​ជំនួយការ​ឆ្លាត​វៃ​ Alexa​ នៅ​លើ​ស្មា​ត​ហ្វូ​ន​ Mate​ 9​ របស់​ខ្លួន​ដែល​ដាក់​លក់​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ផង​ដែរ​កាលពី​ខែ​មុន​នេះ​។​ ស្មា​ត​ហ្វូ​ន​ Huawei​ Mate​ 9​ នេះ​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ចិន​ និង​បណ្តា​ទីផ្សារ​ប្រទេស​នៅ​អាស៊ាន​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​ 2016​ ។​ ជំនួយការ​ឆ្លាត​វៃ​ Digital​ Assistant​ របស់​ក្រុមហ៊ុន​ Huawei​ សម្រាប់​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​នេះ​គឺជា​ការ​វិនិយោគ​ទី​ ២​ នៅ​ក្នុង​វិស័យ​ AI​ ។​ ងាក​ទៅ​កាន់​ខែតុលា​វិញ​ ក្រុមហ៊ុន​ Huawei​ បាន​ប្រកាស​ថា​ក្រុមហ៊ុន​មាន​គម្រោង​ក្នុង​ការ​ផ្តល់​ទុន​ UC​ Berkeley​ នៅ​ក្នុង​ភាព​ជា​ដៃគូ​ក្នុង​ការ​ស្រាវជ្រាវ​កម្រិត​ជ្រៅ​ ចក្ខុវិស័យ​របស់​កុំព្យូទ័រ​ ការ​អភិវឌ្ឍ​ទៅ​លើ​ភាសា​ធម្មជាតិ​ នេះ​បើ​យោង​ទៅ​តាម​ TechCrunch​ ។​

 

​ក្រុមហ៊ុន​ Huawei​ មាន​ម​ហិ​ច្ឆិ​តា​ធំ​ក្នុង​ផែនការ​គម្រោង​របស់​ខ្លួន​នា​ពេល​អនាគត​។​ លោក​ Richard​ Yu​ ធ្លាប់​បាន​បញ្ជាក់​កាលពី​ខែ​មុន​នេះ​ នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ CES​ 2017​ ថា​ ក្រុមហ៊ុន​ Huawei​ មាន​គោលដៅ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​លំដាប់​ទី​មួយ​នៅ​ក្នុង​ឆ្នាំ​ 2021​ ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម