no-alternative title
no-alternative title
no-alternative title
no-alternative title

ការបែកធ្លាយរូបភាពរបស់ Oppo R13 ថ្មីៗនេះ! ត្រួវបានអ្នកតាមដានព័តមាននិយាយថា គឺជាការចំលងម៉ូតតាម iPhone X

ប្រសិនបើលោកអ្នកជាអ្នកដែលតាមដានស្មាតហ្វូនស៊េរីថ្មីៗ ដែលកំពុងតែមានវត្តមាននៅលើទីផ្សារនោះ លោកអ្នកប្រហែលជាលឺឈ្មោះរបស់ក្រុមហ៊ុនOppo ហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ នៅមិនទាន់មានវត្តមានច្រើននៅក្នុងទីផ្សារនៃប្រទេសនៅតំបន់លោកខាងលិចនោះទេ ប៉ុន្តែវាមានទីផ្សារខ្លាំងក្លានៅក្នុងប្រទេសចិន និងតាមបណ្តាប្រទេសអាស៊ានមួយចំនួន។ ហើយកន្លងមក ក្រុមហ៊ុន Oppo ក៏ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនល្បីមួយផងដែរនៅក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើន ពីព្រោះថា ក្រុមហ៊ុនបានធ្វើពិភពលោកមានការភ្ញាក់ផ្អើល តាមរយៈការបញ្ចេញនូវស្មាតហ្វូន Oppo R5 ដែលជាស្មាតហ្វូនស្តើងបំផុតនៅលើពិភពលោក ហើយ Oppo ក៏ម៉ាកយីហោ ដែលមនុស្សជាច្រើនស្គាល់ខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ពេលនេះ មានបែកធ្លាយចេញនូវគំរូស្មាតហ្វូនថ្មីមួយ ដែលមានឈ្មោះហៅថា Oppo R13 ដែលមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន និយាយរូបរាងរបស់ស្មាតហ្វូនថ្មីនេះ គឺមានលក្ខណៈស្រដៀងគ្នាដូចគ្នាទៅនឹង iPhone X មែនទែន។ យោងតាមការវិភាគរបស់អ្នកតាមដាននៃវិស័យបចេ្ចកវិទ្យានាពេលបច្ចុប្បន្ននេះ បានអោយដឹងថា គំនិតច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន Oppo ដែលបានបញ្ចេញនូវទៅលើ Oppo R13 នៅពេលនេះ ត្រូវបានគេចាត់ទុកថា គឺហាក់បីដូចជាលួចចម្លងទៅលើការរចនារូបរាងរបស់ទូរស័ព្ទ iPhoneX។ ហើយជាមួយនឹងការបែកធ្លាយជាបន្តបន្ទាប់កន្លងមកនេះ ក៏មានលេចចេញនូវប៉ាតង់នៃអេក្រង់ស្មាតហ្វូននេះដែរ ដែលបង្ហាញថា មានរន្ធផ្នែកខាងលើ (Notch) ដែលមានទំហំដូចគ្នាទៅនឹង iPhone X អញ្ចឹង។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន R13 នេះ គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលដូចគ្នាទៅនឹង iPhone X អញ្ចឹងដែរ ដោយគ្រាន់តែខុសប្លែកតែការប្រើប្រាស់នូវម៉ាកយីហោ Oppo Logo តែប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម