no-alternative title
no-alternative title
no-alternative title
no-alternative title

Turing​ Phone​ Cadenza​ ស្មា​ត​ហ្វូ​ន​ដំបូង​លើ​លោក​ដែល​មាន​កាមេរ៉ា​ទំហំ​ 60MP​ រ៉េ​ម​ទំហំ​ 12GB​ និង​ម៉េ​មូ​រី​ម៉ាស៊ីន​ទំហំ​ធំ​រហូត​ដល់​ទៅ​ 1TB​ ទៀត​

​ក្រុមហ៊ុន​ Turing​ Robotics​ Industries​ គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Sailfish​ OS​ និង​ Linux​ ដែល​មាន​មូលដ្ឋាន​គ្រឹះ​នៅ​ទីក្រុង​ សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ សហរដ្ឋអាមេរិក​។​ ហើយ​កាលពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​មួយ​នេះ​បាន​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដ៏​អស្ចារ្យ​មួយ​ម៉ូ​ដែល​ដែល​មានគុណ​សម្បត្តិ​ដ៏​ខ្លាំង​មហិមា​គ្មាន​គូ​ប្រៀប​ម៉ូ​ដែល​ Turing​ Phone​ Cadenza​។​ 

​យើង​ទាំងអស់​គ្នា​កម្រ​មាន​អ្នក​ស្គាល់​នៃ​ម៉ាក​សញ្ញា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ណាស់​ ព្រោះថា​វា​មិន​ទាន់​មាន​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​នៅឡើយ​។​ ម្ល៉ោះហើយ​ខ​ណះ​ពេល​នេះ​ ខ្ញុំ​សូម​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​មួយ​នេះ​ឲ្យ​ប្រិ​យ​មិត្ត​បាន​ស្គាល់​ និង​ជួយ​វាយតម្លៃ​គ្នា​ចំពោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បន្តិច​មើល​។​ Turing​ Phone​ Cadenza​ គឺ​ស្មា​ត​ហ្វូ​ន​បែប​ High​ End​ មួយ​ដែល​មានការ​រចនា​រូបរាង​បែប​ប្លែក​ទាក់ទាញ​ភ្នែក​មែនទែន​តែ​ម្តង​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​មួយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​បំពាក់​ជាមួយ​កាមេរ៉ា​ថតរូប​ខាងក្រោយ​ទំហំ​ធំ​រហូត​ដល់​ទៅ​ 60​ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយ​បច្ចេកវិទ្យា​ iMAX6K​ ដោយ​ប្រើ​កញ្ចក់​កាមេរ៉ា​បី​ជាន់​ (Triple​ Lens)​ ហើយ​ក៏​មាន​កាមេរ៉ា​ខាង​មុខ​ចំនួន​ពីរ​ទំហំ​ 20​ មេ​ហ្គា​ភិ​ច​សែ​ល​ផង​ដែរ​។​ បើ​និយាយ​ដល់​កំលាំង​ម៉ាស៊ីន​របស់​វា​វិញ​គឺ​អាច​និយាយ​បាន​ថា​គ្មាន​គូ​ប្រៀប​ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន​ក្នុង​លោក​នេះ​។​ 

Turing​ Phone​ Cadenza​ ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​ដោយ​បន្ទះ​ឈី​ប​របស់​ Qualcomm​ ស៊េរី​ Snapdragon​ 830s​ ចំនួន​ពីរ​ដើម​ដែល​មាន​អង្គ​គណនា​ប្រភេទ​ 16​ Kryo​ Cores​ ជាមួយ​រ៉េ​ម​ទំហំ​ 6GB​ ពីរ​ដើម​សរុប​ទៅ​ស្មើរ​នឹង​ 12GB​ RAM​ និង​ជា​ពិសេស​វា​មាន​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់​រហូត​ដល់​ទៅ​ 1000GB​ (1TB)​ ជាមួយ​ម៉េ​មូ​រី​ម៉ាស៊ីន​ទំហំ​ 256GB​ ចំនួន​ពីរ​ដើម​ព្រមទាំង​មាន​រន្ធ​បន្ថែម​ម៉េ​មូ​រី​កាត​បាន​ 500GB​ ប្រភេទ​ microSD​ ទៀត​ផង​។​ ស្មា​ត​ហ្វូ​ន​ដ៏​មហិមា​មួយ​នេះ​បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.8”​ អាច​បង្ហាញ​រូបភាព​ទំហំ​ 2560×1440px,​ មាន​ថ្ម​ខ្នាត​ 100Wh,​ អាច​ដាក់​ស៊ី​ម​កាត​បាន​ 4​ ស៊ី​ម​ទ្រទ្រង់​បានជា​មួយ​ប្រព័ន្ធ​សេវា​ 4G​ LTE,​ VoLTE,​ WiGig,​ ដំណើរការ​ជាមួយ​ប្រតិបត្តិការ​ Swordfish​ OS​ មានមុខ​ងារ​ “VoiceOn”,​ និង​ភ្ជាប់​ដោយ​សោរ​សុវត្ថិភាព​ Retina​ scanner​ ឬ​ Fingerprint​ Scanner​ ជាដើម​។​ 

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​មហិមា​គ្មាន​គូ​ប្រៀប​មួយ​នេះ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ​ 2017​ ឆ្នាំ​ក្រោយ​នេះ​តែ​ម្តង​។​ បើ​ពិតមែន​នោះ​ តើ​មាន​ក្រុមហ៊ុន​ណា​ អាច​ដណ្តើម​តំណែង​ស្មា​ត​ហ្វូ​ន​ Turing​ Phone​ Cadenza​ ដ៏​ខ្លាំង​មហិមា​នេះ​ បាន​ទៅ​នៅ​ឆ្នាំ​ 2017៕

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍