no-alternative title

AirSelfie2 យន្តហោះដ្រូនស៊េរីថ្មី បំពាក់នូវកាមេរ៉ា 12MP អាចថត Selfie ពេលណាក៏បាន កន្លៃងណាក៏បាន

យន្តហោះ Drone ដ៏តូចច្រឡឹងស្រស់ស្អាតដែលត្រូវរចនាឡើងសម្រាប់ធ្វើការថតរូបភាព Selfies ចេញពីលើអាកាសនោះដែលមានឈ្មោះថា AirSelfie ពេលនេះ ត្រឡប់មកជាមួយនឹងការអាប់ឌែតជាច្រើនសម្រាប់ម៉ូដែលថ្មីរបស់ខ្លួន។ ថ្មីៗនេះ ក្រុមហ៊ុនទើបតែបង្ហាញជាផ្លូវការអំពីយន្តហោះ AirSelfie2 ដែលជាប្រភេទ Drone មានរូបរាងតូចដែលអាចដាក់តាមខ្លួនបាន ហើយវាមានការពង្រឹងទៅលើកម្រិតភាពច្បាស់នៃប្រព័ន្ធកាមេរ៉ារួមទាំងការបង្កើននូវទំហំផ្ទុក និងថាមពលថ្មថែមទៀត។ មុខងារស្នូលសំខាន់ៗរបស់យន្តហោះនេះគឺរក្សានៅដដែលមិនមានការផ្លាស់ប្តូរនោះទេ។

AirSelfie គឺជាឧបករណ៍បច្ចេកវិទ្យាថ្មីមួយនៅក្នុងចំណោមឧបករណ៍បច្ចេកវិទ្យាជាច្រើន ដែលអាចធ្វើការដោះស្រាយទៅលើបញ្ហាមួយដែលមិនទាន់កើតឡើងបាន។ ឧបករណ៍នេះមានទំហំប៉ុនស្មាតហ្វូនដែលមានការប្រើប្រាស់នូវស្លាបចំនួន ៤ ។ វាមានលក្ខណៈខុសប្លែកពីយន្តហោះរបស់ក្រុមហ៊ុន Parrot ឬ DJI ដោយសារតែយន្តហោះ AirSelfie2 គឺមានរូបរាងតូចជាង រូបរាងចតុកោណកែង ធ្វើពីអាលុយមីញ៉ូម និងការប្រើប្រាស់ស្លាបកង្ហារចំនួន 4 ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

យន្តហោះដ៏ប្រណិតនេះបំពាក់នូវកាមេរ៉ាទំហំ 12-megapixel ដែលមានកម្រិតភាពច្បាស់ខ្ពស់ជាងម៉ូដែលជំនាន់មុនដែលមានកាមេរ៉ាត្រឹមតែ 5MP ប៉ុណ្ណោះ។ វាមានការប្រើប្រាស់ជាមួយនឹងម៉េមូរីទំហំ 16GB តាមរយៈការបន្ថែមនូវ microSD ដែលមានទំហំធំជាងមុនដល់ទៅ 4 ដងបើធៀបជាមួយនឹងម៉ូដែល AirSelfie នោះ។សម្រាប់ថាមពលថ្មរបស់យន្តហោះថ្មីនេះគឺធំជាងមុនដែលអាចធ្វើការបញ្ជាការហោះហើរបានរយៈពេលចាប់ពី 3 ទៅ 5 នាទីបាន។

យន្តហោះនេះអាចប្រើប្រាស់បានជាមួយនឹង Android ឬ iPhone ដែលអ្នកប្រើប្រាស់អាចធ្វើការបញ្ជាទៅលើយន្តហោះនេះនៅក្នុងចម្ងាយ 60ft សម្រាប់ប្រើប្រាស់ការថតរូបភាព Selfies ឬការថតវីដេអូកម្រិត 1080p នោះ។ យន្តហោះ AirSelfie2 ភ្ជាប់ជាមួយនឹងសមត្ថភាពខ្លាំងក្លាជាច្រើន ហើយវាក៏មានទំហំតូចងាយស្រួលយកតាមខ្លួនផងដែរ។ AirSelfie2 អាចរកទិញបាននៅក្នុងតម្លៃ $199.95 USD នៅលើ Amazon និង BestBuy ៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន