កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Mate 20 Series នៅក្នុងព្រឹត្តិការណ៍របស់ខ្លួន។ ក្រុមហ៊ុន មិនត្រឹមតែប្រកាសចេញនូវស្មាតហ្វូន Mate 20 និង Mate 20 Pro នោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏បញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Mate 20X និង Mate 20 Porsche Design នៅលើទីផ្សារផងដែរ។ សម្រាប់នាឡិកា Huawei Watch GT និងស្មាតហ្វូន Band 3 Pro ក៏បានបង្ហាញខ្លួនជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ។ នៅពេលនេះ មានការអះអាងថា ស្មាតហ្វូនស៊េរីថ្មី Mate 20 នឹងប្រើប្រាស់នូវកាត NM storage cards ដែលពិតជាទាក់ទាញខ្លាំងមែនទែន។
ក្រុមហ៊ុន Huawei នៅមិនទាន់ធ្វើការបោះបង់ចោលរឿងម៉េមូរីខាងក្រៅនេះនោះទេ។ នៅក្នុងការបង្កើតនូវដំណោះស្រាយនៃការ Backup ទៅលើ Hard Drive នៃ "ST310-S1" ដែលនឹងធ្វើការតភ្ជាប់នៅលើស្មាតហ្វូនស៊េរីថ្មី Mate 20 series។ ឧបករណ៍នេះប្រើប្រាស់នូវ Wireless Charger មានវិមាត្រ 136mm x 29mm និងទម្ងន់ 270 ក្រាម ដោយមានភ្ជាប់ជាមួយនឹង Hard Drive ទំហំដល់ទៅ 1TB ដែលមានសមត្ថភាពធ្វើការ Backup ដោយស្វ័យប្រវត្តិទៅលើស្មាតហ្វូនរបស់អ្នក។ ឧបករណ៍នេះប្រើប្រាស់នូវ ថាមពល 5V2A, 9V2A Huawei fast charge ឬ 5V4.5A Huawei super-fast charge adapter ជាដើម។ យ៉ាងណាមិញ សម្រាប់ស្តង់ដារ 40W SuperCharge មិនមានលើកឡើងនៅក្នុងបញ្ជីនេះនោះទេ។
វត្តមាននៃគំនិតមួយនេះ គឺពិតជាមានសក្តានុពលមែនទែន ដោយសារតែវាមានហេតុផលជាច្រើន ដែលត្រូវធ្វើការ Backup ទៅលើទិន្នន័យនោះ។ ប្រសិនបើការ Backup ធ្វើឡើងដោយស្វ័យប្រវត្តិនោះ ពិតជាផ្តល់នូវការប្រើប្រាស់ដែលកាន់តែមានភាពទូលំទូលាយជាងមុន។ នៅក្នុងបញ្ជីនៃផលិតផលនេះ បានលើកឡើងថា ស្មាតហ្វូននេះ អាចទ្រទ្រង់នូវការពង្រីករបស់ខ្លួនដែលមានគម្រោងសម្រាប់ពេលអនាគត។ បើនិយាយអំពីបញ្ជីនេះ គឺទទួលបានមកពី vmall ហើយវាមិនមានការលើកឡើងអំពីតម្លៃរបស់ឧបករណ៍នេះនៅឡើយទេ។ ឧបករណ៍នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែតុលាខាងមុខនេះ៕