no-alternative title
no-alternative title

LG WK9 Smart Display ត្រូវបានក្រុមហ៊ុនបង្ហាញចេញនូវលក្ខណៈសម្បត្តិ និងតម្លៃជាផ្លូវការហើយ

នៅដើមឆ្នាំនេះ ក្រុមហ៊ុន LG Electronics បង្ហាញនូវឧបករណ៍ WK9 ដែលជា Smart Display ដំបូងបំផុតរបស់ខ្លួនដែលប្រើប្រាស់នូវប្រព័ន្ធជំនួយការឆ្លាតវៃ Google Assistant។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះ ក៏បង្ហាញនូវព័ត៌មានលម្អិតរបស់ឧបករណ៍ជំនាន់ថ្មីនេះដែលមានលក្ខណៈសម្បត្តិ និងតម្លៃរបស់វាហើយ។ សម្រាប់ Smart Display របស់ក្រុមហ៊ុន LG នេះ នឹងមានឈ្មោះហៅថា WK9 នៅពេលដែលវាបង្ហាញខ្លួនជាលើកដំបូងបំផុតនោះ ប៉ុន្តែសម្រាប់ឈ្មោះផ្លូវការរបស់វានៅពេលនេះគឺ XBOOM AI ThinQ WK9។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឧបករណ៍ដ៏អស្ចារ្យនេះ ភ្ចាប់ជាមួយនឹងអេក្រង់ទំហំ 8-inch HD touchscreen display ជាមួយនឹង 20W stereo speakers ។ សម្រាប់ការរចនារបស់ឧបករណ៍បច្ចេកវិទ្យាមួយនេះគឺមានលក្ខណៈប្លែក ប៉ុន្តែមុខងារជាច្រើនរបស់វាគឺស្រដៀងគ្នាទៅនឹងអ្វីដែលអ្នកប្រើប្រាស់ជាច្រើនធ្លាប់បានឃើញនៅលើឧបករណ៍ Lenovo Smart Display និង JBL Link View នោះ។ ឧបករណ៍ LG XBOOM AI ThinQ WK9 នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Google’s Android Things smart display operating system ហើយវាក៏ទ្រទ្រង់ទៅលើប្រព័ន្ធ Wi-Fi និង Bluetooth ផងដែរ។ ដូចគ្នាទៅនឹង Google Home Hub ផងដែរ ឧបករណ៍ WK9 នេះភ្ជាប់ជាមួយនឹង Google Assistant ដែលអាចធ្វើការឆ្លើយតបជាមួយនឹងតម្រូវការរបស់អ្នកប្រើប្រាស់បានដោយគ្រាន់តែការប្រើប្រាស់នូវពាក្យបញ្ជាថា “Hey Google”។ 

អ្នកប្រើប្រាស់ជាច្រើន នឹងអាចរីករាយជាមួយនឹងការចាក់វីដេអូនៅលើ YouTube ឬតន្រ្តីចេញពី Spotify និងការទ្រទ្រង់ទៅលើសេវាកម្ម Streaming ជាច្រើនទៀតនោះ។ សម្រាប់ឧបករណ៍នេះ ក៏នឹងបង្ហាញអោយអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងទៅលើឧបករណ៍ Smart Home របស់ពួកគេផងដែររួមមានឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ ThinQ របស់ក្រុមហ៊ុន LG ផងដែរ។ Speakers ទំហំ 20W ដែលបំពាក់នៅលើ LG WK9 ត្រូវបានអភិវឌ្ឍនៅក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Meridian Audio។ LG បាននិយាយថា ភាពជាដៃគូរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Meridian នេះអនុញ្ញាតឱ្យ WK9 ផ្តល់នូវគុណភាពសំឡេងកម្រិតខ្ពស់បំផុត និងច្បាស់ពិរោះរណ្តំចិត្តតែម្តង។ LG smart display ក៏ភ្ជាប់មកជាមួយនឹងកាមេរ៉ាខាងមុខដែលមានទំហំ 5-megapixel ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលនៅក្នុងការខលវីដេអូតាមរយៈ Google Duo ផងដែរ នេះបើតាមការបញ្ជាក់របស់ 9To5Google ។

លោក Seo Young-jae ដែលជាប្រធានផ្នែកប្រព័ន្ធសំឡេង និងវីដេអូរបស់ក្រុមហ៊ុន LG បាននិយាយថា “នៅក្នុងភាពជាដៃគូរបស់យើងជាមួយនឹងក្រុមហ៊ុន Google និង Meridian Audio នេះអនុញ្ញាតឱ្យយើងទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យសម្រាប់ការកម្សាន្តនៅផ្ទះជាមួយនឹងការប្រើប្រាស់នូវ Google Assistant និងគុណភាពសំលេងល្អឥតខ្ចោះដែលក្រុមហ៊ុន Meridian អាចផ្តល់អោយនោះ។ ខុសប្លែកពី AI speakers ផ្សេងៗទៀត សម្រាប់ WK9 ផ្តល់នូវគុណភាពសំឡេងពិរោះ និងឆ្លាតវៃជានិច្ច។” LG XBOOM AI ThinQ WK9 គឺជា Smart Display ដែលមានតម្លៃថ្លៃដល់ទៅ $299.99៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម