no-alternative title
no-alternative title
no-alternative title
no-alternative title

កាន់តែច្បាស់ហើយ Nokia 9 PureView ស្មាតហ្វូនជំនាន់ថ្មីរបស់ HMD Global ទទួលបានវិញ្ញាបនប័ត្រប៊្លូធូសហើយ

បច្ចុប្បន្ននេះ  Nokia 9 PureView ដែលជាស្មាតហ្វូនដ៏ល្បីល្បាញរបស់ពិភពលោល នៅតែជាភាពស្រពេចស្រពិតនៅឡើយទេ ដោយសារតែក្រុមហ៊ុនហាក់បីដូចជាមិនសូវជារវល់ជាមួយស្មាតហ្វូនថ្នាក់ខ្ពស់ ក្រុមហ៊ុនគិតតែថ្នាក់កណ្តាល និងថ្នាក់ទាបប៉ុណ្ណោះ។ យោងតាមព័ត៌មានថ្មីមួយ ដែលផ្សាយដោយ gsmareana.com បានបង្ហាញថា នៅពេលឆាប់ៗនេះ អ្វីៗអាចនឹងផ្លាស់ប្តូរ នៅក្នុងពិព័រណ៍ CES 2019 នៅក្នុងខែមករា ឬ MWC 2019 នៅក្នុងខែកុម្ភៈជាមិនខាន។ ប្រភពខាលើនេះ បញ្ជាក់ថា នៅពេលនេះមានកំណែប្រែចំនួនបី ទើបតែទទួលបានការបញ្ជាក់ដោយស្ថាបន្ថប៊្លូធូស SIG ដែលជាជំហ៊ានមួយ សម្រាប់ការចេញលក់ទូរស័ព្ទស្មាតហ្វូនថ្មីនេះ។ 

ក្រុមហ៊ុនបានបញ្ជាក់ថា ទូរស័ព្ទនេះមានលេខម៉ូដែល TA-1082, TA-1087 និង TA-1094។ សម្រាប់ម៉ូដែលចុងក្រោយមួយទៀត ត្រូវបានគេប្រទះឃើញ នៅស្ថាប័នផ្តល់វិញ្ញាបនប័ត្រផ្សេងៗទៀត ដូចជា 3C និង MIIT ជាដើម ដូច្នេះ Nokia 9 ពិតជាកំពុងធ្វើដំណើរទៅរកទីផ្សារជាមិនខាន។ ស្មាតហ្វូន Nokia 9 នឹងមិនមានប៊្លូធូស 5.0 ទេ ប៉ុន្តែវិញ្ញាបនប័ត្រនេះ មិនបង្ហាញព័ត៌មានលម្អិតផ្សេងទៀត។  យោងតាមរបាយការណ៍កន្លងមកនេះ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 5.9 អ៊ីង ជាមួយ QHD + resolution បន្ទះឈីប Snapdragon 845 ដែលមានរ៉េម 8GB និងថាមពលថ្ម 4,150 mAh។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ហើយលក្ខណៈពិសេសបំផុតរបស់វា នឹងក្លាយទៅជាស្មាតហ្វូនដែលមានផ្នែកខាងក្រោយ បំពាក់នូវកាមេរ៉ាចំនួនច្រើនគ្រាប់ ដែលមានរាងជារង្វង់ចំនួន 7 សំដៅទៅលើកាមេរ៉ា ( RGB, Wide-angle, Tele, monochrome), a depth sensor, a dual-tone LED flash រួមជាមួយនិងស៊ិនស័រចាប់សញ្ញាអាថ៌កំបាំង ដែលអាចមាននៅទីនោះ។ ក្នុងនោះក៏មាន Autofocus ជំនួយដោយឡេស៊័រផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម