no-alternative title
no-alternative title
no-alternative title
no-alternative title

Sony បានប្រកាសអញ្ជើញលោកអ្នកឱ្យ "ចាប់យកទស្សនៈថ្មីមួយដ៏អស្ចារ្យ" នៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ

ថ្មីៗនេះ ក្រុមហ៊ុន Sony បានធ្វើការបង្ហោះវីដេអូថ្មីមួយដែលបង្ហាញពីអេក្រង់ថ្មី 21: 9 Display របស់ខ្លួន ដែលនឹងបង្ហាញវត្តមាននៅលើស្មាតហ្វូនស៊េរីថ្មីនាពេលខាងមុខរបស់ខ្លួនដូចជា Xperia 10 និង Xperia 10 Plus។ នៅក្នុងវីដេអូ 15 វិនាទីដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃនេះ បានភ្ជាប់ជាមួយនឹងចំណងជើងថា "ការចាប់យកទស្សនៈថ្មីជាមួយ # Xperia នៅព្រឹត្តិការណ៍ #SonyMWC" បង្ហាញពីអេក្រង់ធំទូលាយដែលមានឯកសារកម្មវិធីម៉ាកសញ្ញា (trademark application) បានបង្ហាញឱ្យដឹងថា អេក្រង់នេះត្រូវគេហៅថា "CinemaWide Display" ។ វាក៏បង្ហាញពីព័ត៌មានលម្អិតនៃព្រឹត្តិការណ៍នៃការសម្ភោធរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Sony ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Sony នឹងបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅថ្ងៃច័ន្ទទី 25 ខែកុម្ភៈខាងមុខនេះ វេលាម៉ោង 8:45 នាទីព្រឹក។ ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសជប៉ុននេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញស្មាតហ្វូនស៊េរី Xperia 10, Xperia L3 និងស្មាតហ្វូន Xperia XZ4 ។ ស្មាតហ្វូនស៊េរីថ្មី Xperia XZ4 នឹងបំពាក់បន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm ខណៈពេលដែលស្មាតហ្វូម Xperia 10 និង Xperia 10 Plus នឹងបំពាក់បន្ទះឈីប Snapdragon 630 និង Snapdragon 660។ ស្មាតហ្វូន XZ4 នឹងបំពាក់កាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ខណៈដែលស្មាតហ្វូនត្រកូល Xperia 10 នឹងមានកាមេរ៉ាខាងក្រោយតែ 2 គ្រាប់តែប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍