បែកធ្លាយ Xiaomi Mi 7 ជាមួយអេក្រង់ទំហំ 5.6 អ៊ីង FHD+ Display ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP រ៉េមទំហំ 8GB ថាមពលថ្មធំ និងជាច្រើនទៀត

នៅក្នុងការបែកធ្លាយថ្មីៗនេះ មានការអះអាងថា ស្មាតហ្វូនស៊េរីថ្មី Mi MIX 2S ដំណើរការដោយបន្ទះឈីប Snapdragon 845 ហើយវានឹងត្រូវដាក់បង្ហាញដោយក្រុមហ៊ុន Xiaomi នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2018។ ចំណែកស្មាតហ្វូណស៊េរីថ្មី Xiaomi Mi 7 ក៏ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅដើមត្រីមាសទី 2 នៅឆ្នាំនេះ។ នៅថ្ងៃនេះ មានរូបភាព Screenshot បង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Mi 7 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចអ្វីដែលឃើញនៅក្នុងរូបភាព Screenshot ខាងលើនេះ ស្មាតហ្វូនស៊េរីថ្មី Mi 7 នឹងប្រើប្រាស់អេក្រង់ទំហំ 5.6 អ៊ីង ដែលទ្រទ្រង់កម្រិតភាពច្បាស់ FHD+ 2160x1080 ភិចសែល។ ស្មាតហ្វូននេះមានកម្រិត Aspect ratio ដល់ទៅ 18:9 ។ ស្មាតហ្វូន Mi 7 ត្រូវបានគេដឹងថា អាចនឹងដំណើរការជាមួយនឹងបន្ទះឈីប  Snapdragon 845 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 8GB ហើយវាគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលប្រើប្រាស់រ៉េមទំហំ 8GB នេះ។ សម្រាប់រូបភាព Screenshot នេះក៏បង្ហាញអំពីម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។

 

សម្រាប់ប្រភេទមួយទៀតនឹងមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាមានថាមពលថ្មទំហំ 4,480mAh ហើយវាដំណើរការមកជាមួយនឹង MIUI 9 Developer ROM version 8.1.30x ។ នៅថ្ងៃសម្ភោធស្មាតហ្វូននេះ វានឹងមានការភ្ជាប់ជាមួយនឹង MIUI 9 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Nougat ។ ស្មាតហ្វូន Mi 6 នឹងមានថាមពលថ្ម  3,350 mAh ដូចនេះស្មាតហ្វូនជំនាន់ថ្មី របស់វាអាចនឹងប្រើប្រាស់ថាមពល 4,480mAh ផងដែរ។ 

 

របាយការណ៍មុននេះបញ្ជាក់ថា ក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Mi 7 Plus រួមជាមួយនឹងស្មាតហ្វូន Mi 7 ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលប្រើប្រាស់បច្ចេកវិទ្យា Wireless Charging នោះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូន Mi 7 គឺ 3000 យ័ន៕

 

ព័ត៌មានពាណិជ្ជកម្ម