no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Nova 3e អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែមីនាខាងមុខនេះ ជាមួយនឹងការរចនានូវ Notch និងប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយ

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 Lite បានបង្ហាញខ្លួន និងដាក់លក់ជាមួយនឹងការប្រើប្រាស់នូវឈ្មោះផ្សេងៗគ្នាដូចជា Maimang 6, Nova 2i និង Honor 9i អាស្រ័យទៅលើទីផ្សារផ្សេងៗគ្នា។ ដូចគ្នានេះដែរ ពេលនេះ ក៏មានការទស្សន៍ទាយថា ស្មាតហ្វូនស៊េរីថ្មី Huawei P20 Lite ប្រហែលជា បង្ហាញខ្លួននៅក្នុងទីផ្សារ ដែលបានជ្រើសរើសជាច្រើននៅក្នុងឈ្មោះហៅថា Nova 3e អញ្ចឹង។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បានបញ្ជាក់ថា ស្មាតហ្វូន Nova 3e នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី 20 ខែមីនាខាងមុខនេះហើយ។

នៅក្នុងលិខិតអញ្ជើញរបស់ការសម្ពោធន៌ជាផ្លូវាករស្មាតហ្វូន Huawei Nova 3e មិនត្រឹមតែបញ្ជាក់អំពីកាលបរិច្ឆេទនោះទេ ប៉ុន្តែក៏នឹងមានការនាំយកនូវការរចនាទៅលើអេក្រង់ពេញលេញកាន់តែស្រស់ស្អាតថែមទៀតផង។ ស្មាតហ្វូន Huawei Nova 3e អាចមើលទៅស្រដៀងគ្នាទៅនឹងស្មាតហ្វូន P20 Lite  ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Nova 3e ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈសម្បត្តិសំខាន់ៗចេញពីស្មាតហ្វូន P20 Lite នោះ ជាមួយនឹងការរំពឹងថា ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 5.84 អ៊ីង ដែលមានកម្រិតភាពច្បាស់FHD+ 2280x1080 ភិចសែល។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Kirin 659 ហើយប្រហែលជាប្រើប្រាស់ជាមួយរ៉េមទំហំ 4GB រួមនឹងម៉េមូរីទំហំ 64GB ហើយនិងក៏មានរន្ធដោត microSD កាតផងដែរ។

សម្រាប់ Notch នៅលើស្មាតហ្វូននេះ ត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវកាមេរ៉ា Selfie ទំហំ 24 មេហ្កាភិចសែល ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោហទំហំ 16MP+2MP ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ជាមួយនឹង EMUI 8.0 ហើយនិងមានថាមពលថ្ម 3000mAh ។ ស្មាតហ្វូន Nova 3e នឹងមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសដូចជាពណ៌ខៀវ ពណ៌ខ្មៅ ពណ៌ផ្កាឈូក និងពណ៌មាស។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ នឹងប្រកាសចេញនៅថ្ងៃសម្ពោធន៍នេះតែម្តង។ ក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួនក្នុងការ បង្ហាញនូវស្មាតហ្វូន P20 និង P20 Pro នៅថ្ងៃទី 27 ខែមីនខាងមុខនេះផងដែរ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម