រហូតមកដល់ពេលនេះ ក្រុមហ៊ុន Huawei គឺកំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលមានកាមេរ៉ាដល់ទៅ 3 គ្រាប់ម៉ូដែល P20 និង P20 Pro នោះ ហើយនេះ គឺជារូបភាព Teaser របស់ស្មាតហ្វូននេះ ដែលដើរតាមគន្លង ឬក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Slow-Motion របស់ក្រុមហ៊ុន Sony និង Samsung ផងដែរ ដោយពេលនេះ គឺមានការប្រើប្រាស់នូវមុខងារ Super Slow Motion នេះពិតមែន។ ស្មាតហ្វូនទាំងនេះ នឹងដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុបជាមួយនឹងទំហំ 4GB RAM/128GB storage (P20) និង 6GB RAM/128GB storage (P20 Pro) ផងដែរ។
ជាមួយនឹងមុខងារថ្មីនេះ គ្រប់គ្នាបានដាក់ការសង្ស័យថា ក្រុមហ៊ុន Huawei ប្រហែលជាប្រើប្រាស់នូវមុខងារ 960fps 1080p របស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Sony គឺម៉ូដែល XZ2 និង XZ2 Compact ដែលទាមទារនូវការប្រើប្រាស់នូវកាមេរ៉ាថតរូប ដែលភ្ជាប់ជាមួយនឹងម៉េមូរីធំសម្រាប់ការចាប់យកនូវមុខងារ Slow-Motion នេះជា មួយនឹងល្បឿន និងកម្រិតភាពច្បាស់ល្អបំផុត។ យ៉ាងណាមិញ យើងពិតជាចង់ដឹងខ្លាំងណាស់អំពីសមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មី P20 និង P20 Pro ប៉ុណ្ណា ស្របពេលដែលកាមេរ៉ារបស់ស្មាតហ្វូន Mate 10 Series គឺពិតជាអស្ចារ្យបំផុតនោះ។ តើលោកអ្នកយល់ឃើញដូចម្តេចដែរសម្រាប់ស្មាតហ្វូននេះ? ជាមួយនឹងការប្រើប្រាស់នូវមុខងារថ្មីនេះ?