no-alternative title
no-alternative title

ក្រុមហ៊ុន Apple បង្កើតព្រឹត្តិការណ៍នៅថ្ងៃទី 27 ខែមីនានេះ ដោយផ្តោតសំខាន់ទៅលើការអប់រំ

ក្រុមហ៊ុន Apple ប្រកាសអំពីព្រឹត្តិការណ៍ មិនបានរំពឹងទុកមួយដែលនឹងធ្វើឡើងនៅថ្ងៃទី 27 ខែមីនាខាងមុខនេះដែលផ្តោតសំខាន់ទៅលើការសិក្សាអប់រំ ហើយវានឹងធ្វើនៅក្នុងសាលារៀនមួយនៅក្នុងរដ្ឋ Chicago ។ ជាជាងការនាំប្រព័ន្ធផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុន Apple និង Apple Park នោះដូចអ្វីដែលក្រុមហ៊ុនApple ធ្វើនៅឆ្នាំមុនក្នុងការប្រកាសបង្ហាញវត្តមានរបស់ iPhone X ព្រឹត្តិការណ៍ថ្មីនេះ នឹងធ្វើឡើងនៅកន្លែងផ្សេងវិញ។ នៅក្នុងផ្ទាំងផ្សព្វ ផ្សាយរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា “តោះពួកយើងធ្វើដំណើរទាំងអស់គ្នា!” ជាមួយនឹងការសន្យាថានឹងនាំយកនូវគំនិតច្នៃប្រឌិតថ្មីៗសម្រាប់គ្រូបង្រៀន និងសិស្ស។ សម្រាប់ក្រាហ្វិកនៃព្រឹត្តិការណ៍នេះគឺស្រដៀងគ្នាទៅនឹងឡូហ្គោរបស់ក្រុមហ៊ុន Apple ដែលគូសវាសដោយដៃនោះ។  នៅក្នុងរូបភាពនេះ ប្រហែលជាបង្ហាញអំពីសមត្ថភាពរបស់ Apple Pencil និងការប្រើប្រាស់នៅលើ iPads។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថាកំពុងតែធ្វើការនៅលើថេប្លេតតម្លៃថោកដើម្បីប្រកួតប្រជែងជាមួយនឹង Chromebooks របស់ Google ហើយវាចង់ពង្រីកទីផ្សារទៅលើវិស័យអប់រំមួយទៀត។ បច្ចុប្បន្ននេះ iPad ដែលមានតម្លៃថោកជាងគេគឺ $329 ទោះបីជាវាមិនអាចប្រើប្រាស់នូវ Apple Pencil ក៏ដោយ។ សម្រាប់ការប្រើប្រាស់ជាមួយនឹងប៊ិកនេះ អ្នកត្រូវការទិញ iPad Pro ដែលមានតម្លៃចាប់ផ្តើម $649។ នៅក្នុងពេលដូចគ្នានេះ យើងក៏លឺព័ត៌មាន និងពាក្យចចាមអារ៉ាមជាច្រើនអំពីគម្រោង Notebook របស់ក្រុមហ៊ុន Apple ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះកំពុងតែធ្វើការនៅលើ MacBook ស៊េរីថ្មីអេក្រង់ 13 អ៊ីញដែលអាចជំនួសកន្លែងរបស់ MacBook Air បាន ។ កុំព្យូទ័រថ្មីនេះនឹងមានអេក្រង់ Retina Display នេះបើតាមប្រភពនៅខាងក្នុងបញ្ជាក់។

 

ក្រុមហ៊ុន Apple ប្រហែលជាជម្រុញនូវកុំព្យូទ័រស៊េរីថ្មីដែលមានតម្លៃចាប់ផ្តើម $799 ស្របពេលដែល MacBook Air បច្ចុប្បន្ននេះ មានតម្លៃចាប់ផ្តើម $999។ រឿងបន្ទាប់នោះ គឺផ្នែក Software ដែលក្រុមហ៊ុន Apple កំពុងតែបង្កើនទៅលើកម្មវិធី Apps និងសេវាកម្មជាច្រើន ដើម្បីផ្តល់សម្រាប់ទីផ្សារនៃការអប់រំនោះ។ សាលារៀនជាច្រើនអាចប្រើប្រាស់នូវ Tools របស់ក្រុមហ៊ុន Apple សម្រាប់ការបង្រៀនដូចជាមនុស្សគ្រប់គ្នាអាចធ្វើការរៀនកូដនៅលើមេរៀនជាច្រើនតាមរយៈ iPad និង Mac ។ Swift Playgrounds គឺជាកម្មវិធីនៅលើ iPad សម្រាប់បង្រៀនក្មេងៗក្នុងការសរសេរកូដ។

 

iTunes U គឺជាកម្មវិធីអនុញ្ញាតឱ្យគ្រូបង្រៀនអភិវឌ្ឍទៅលើមេរៀនជាច្រើនផងដែរ។ នៅក្នុងកម្មវិធី Classroom app ក៏អនុញ្ញាតឱ្យគ្រូបង្រៀនធ្វើការតាមដានទៅលើសិស្សនៅក្នុងថា្នក់រៀនទាំងមូលចេញពី Interface តែមួយដូចជាការដាក់កិច្ចការងារធ្វើ និងគម្រោង Projects ជាច្រើនថែមទៀត។ព្រឹត្តិការណ៍នៅថ្ងៃទី 27 របស់ក្រុមហ៊ុន Apple ទំនងជាកំណត់គោលដៅក្នុងការប្រកួតប្រជែងទីផ្សាររបស់ Chrome OS និងWindows 10 S Mode របស់ក្រុមហ៊ុនMicrosoft ។ យើងនឹងដឹងព័ត៌មានជាច្រើននៅក្នុងទីក្រុង Chicago នៅថ្ងៃទី 27 ខែមីនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

ដោយ ប៉េងលីន
ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ដោយ ប៉េងលីន