no-alternative title
no-alternative title

Xiaomi Black Shark ស្មាតហ្វូនហ្គេមមីស៊េរីថ្មី នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ

Xiaomi គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនជាច្រើន ដែលធំបំផុតនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះ ប្រហែលជាត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននាពេលខាងមុខនេះផងដែរ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Xiaomi នឹងធ្វើការអភិវឌ្ឍរួមគ្នាជាមួយនឹងក្រុមហ៊ុន Black Shark Technology ហើយស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនសម្រាប់លេងហ្គេមដែលអាចធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Razer Phone ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Black Shark ស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃទី 13 ខែមេសាខាងមុខនេះ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន GizmoChina។ នៅក្នុងគេហទំព័រនេះ គេបានឃើញនូវលិខិតប្រកាសអញ្ជើញជាផ្លូវការសម្រាប់ថ្ងៃនៃការសម្ពោធស្មាតហ្វូនស៊េរីថ្មីនេះទៀតផង។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនលេងហ្គេមស៊េរីថ្មីនេះ នៅមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ។ 

 

ស្មាតហ្វូនលេងហ្គេមស៊េរីថ្មី Xiaomi Black Shark នឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 845 នេះបើផ្អែកទៅលើរូបភាពដែលមានភ្ជាប់ជាមួយនឹងឡូហ្គោរបស់ក្រុមហ៊ុន Qualcomm នោះ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់បន្ទះឈីបចុងក្រោយបំផុត និងអស្ចារ្យបំផុតដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វន Samsung Galaxy S9 និង S9 Plus នោះ។

 

ស្មាតហ្វូនលេងហ្គេមស៊េរីថ្មី Xiaomi Black Shark នេះ នឹងប្រើប្រាស់នូវអេក្រង់ដែលមានកម្រិត 120Hz ដែលមានប្រើប្រាស់នូវបច្ចេកវិទ្យានៅលើអេក្រង់ដូចគ្នាទៅនឹងស្មាតហ្វូន Razer Phone ដែរ ខុសគ្នាត្រង់ថា ស្មាតហ្វូនលេងហ្គេម Black Shark នេះមានស៊ុមព័ទ្ធអេក្រង់ស្តើង 18:9 display ជាមួយនឹងកម្រិតភាពច្បាស់ 2160x1080 ភិចសែល ។

 

ស្មាតហ្វូនលេងហ្គេម Black Shark ត្រូវគេដឹងថា នឹងប្រើប្រាស់រ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ហើយសម្រាប់ម៉ូដែលថ្នាក់ខ្ពស់នឹងមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ផងដែរ។ ស្មាតហ្វូននេះ ទំនងជាទ្រទ្រង់នូវបច្ចេកវិទ្យា Qualcomm Quick Charge 3.0 fast charging ផងដែរ នេះបើតាមការបញ្ជាក់របស់ Tech Radar បញ្ជាក់កន្លងមក។ តើស្មាតហ្វូនស៊េរីថ្មីនេះ មានរូបរាងស្រស់ស្អាតយ៉ាងម៉េចទៅ? ជាក់ស្តែង ផ្អែកទៅលើរូបភាពដែលបែកធ្លាយនេះ ស្មាតហ្វូនេះ គឺមានរូបរាងដូចជាថេប្លេតសម្រាប់លេងហ្គេម MatriMax iPlay គ្រាន់តែរូបរាងទូទៅរបស់វាគឺជាស្មាតហ្វូន៕

 

ព័ត៌មានពាណិជ្ជកម្ម