ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានផ្តើមដាក់លក់នូវស្មាតហ្វូន Galaxy Note 8 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាកាលពីខែកញ្ញាឆ្នាំទៅ។ ពេលនេះ ក្រុមហ៊ុនកូរ៉េមួយនេះ បានប្រកាសបង្ហាញនូវពណ៌ថ្មីមួយទៀតគឺ Orchid Grey នៅក្នុងប្រទេសឥណ្ឌា ដែលដូចគ្នាទៅនឹងតម្លៃរបស់ពណ៌ផ្សេងទៀតដែរ មានតម្លៃ Rs. 67,990 ប្រហាក់ប្រហែលមួយពាន់ដុល្លា។ សម្រាប់ពណ៌ Orchid Grey ថ្មីរបស់ស្មាតហ្វូន Galaxy Note 8 នេះ អតិថិជននអាចរកទិញបាននៅក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី 17 ខែមេសានៅទូទាំងប្រទេសឥណ្ឌា និងហាងលក់រាយជាច្រើន។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏ទើបតែបង្ហាញនូវពណ៌ Burgundy Red របស់ស្មាតហ្វូន Galaxy S9 នៅក្នុងប្រទេសឥណ្ឌាផងដែរ។
ស្មាតហ្វូន Galaxy Note 8 ភ្ជាប់ជាមួយនឹងអេក្រង់ 6.3-inch Infinity Display Super AMOLED screen ការពារដោយកញ្ចក់ Corning Gorilla Glass 5 ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Exynos 8895 ដែលមានល្បឿន 2.3GHz។ នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB អាចធ្វើការបន្ថែមនូវ microSD ទំហំ 256GB បន្ថែមទៀត។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 12-megapixel+12-megapixel នៅផ្នែកខាងក្រោយភ្ជាប់ជាមួយនឹងមុខងារ Dual OIS ជាមួយនឹងការប្រើប្រាស់នូវកម្រិត f/1.7 aperture ហើយនឹងបច្ចេកវិទ្យា Dual Pixel technology ព្រមទាំងអាចហ្ស៊ូម 2x optical zoom ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP សម្រាប់ថតរូបភាព selfies និងវីដេអូខលជាដើម។
លក្ខណៈពិសេសមួយទៀតគឺការប្រើប្រាស់នូវ S Pen ដែលជាប៊ិកបំពាក់នូវមុខងារសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការសរសេរ និងមុខងារជាច្រើនទៀតសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូននេះ។ ស្មាតហ្វូននេះក៏ទ្រទ្រង់នូវប្រព័ន្ធឆ្លាតវៃ Bixby ផងដែរ។ ស្មាតហ្វូននេះ បំពាក់នូវប្រព័ន្ធ IP68 សម្រាប់ការពារទឹក និងធូលី និងប្រព័ន្ធទំនាក់ទំនងដូចជា Bluetooth 5.0, Wi-Fi 802.11 a/b/g/n/ac, NFC, GPS និង GLONASS ។ សម្រាប់សេនស័រដែលប្រើប្រាស់នៅលើស្មាតហ្វូននេះមានដូចជា fingerprint sensor, gyroscope, accelerometer, proximity sensor, ambient light sensor, barometer និង Iris scanner។ ស្មាតហ្វូននេះមានថាមពលថ្ម 3,300mAh ៕