no-alternative title
no-alternative title
no-alternative title
no-alternative title

Mercedes-Benz C-Class Nightfall Edition បានបង្ហាញខ្លួនជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាតទាក់ទាញបំផុត

ក្រុមហ៊ុន Mercedes-Benz បានធ្វើការពង្រីកនូវរថយន្តស៊េរី C-Class របស់ខ្លួនជាមួយនឹងការបង្ហាញចេញនូវរថយន្តប្រភេទ 'Nightfall Edition'។ សម្រាប់រថយន្ត Nightfall edition អាចរកទិញបានជាប្រភេទ Sedan, Coupe និង Estate ផងដែរ។ រថយន្ត Nightfall Edition ស៊េរីថ្មីនេះមានរូបរាងយ៉ាងស្រស់ស្អាតនៅក្នុងប្រភេទ C-Class ហើយវាក៏មានកង់រថយន្តពណ៌ខ្មៅ matte-black wheels ថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Mercedes-Benz C-Class Nightfall Edition មាន 3 ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ Iridium Silver, Selenite Grey និង Obsidian Black ។ រថយន្ត C-Class Nightfall Editions ប្រើប្រាស់នូវស្តង់ដារពី AMG Line និងមានការប្រើប្រាស់នូវ wood trim, កង់រថយន្ត AMG flat-bottom steering wheel ហើយនឹងមានតួខ្លួន AMG body styling និង sports suspension ផងដែរ។

រថយន្ត Nightfall edition ត្រូវបានក្រុមហ៊ុនសម្រេចប្រើប្រាស់នូវកង់រថយន្តប្រភេទ 18-inch five-spoke alloy wheels ជាមួយនឹង powder-coated matte-black scheme និង diamond grille នៅលើកង់រថយន្តនេះ។ នៅខាងក្នុងរថយន្តស៊េរីថ្មី Mercedes-Benz C-Class Nightfall Edition នេះមានការប្រើប្រាស់នូវ Ambiente lighting, Keyless-Go comfort package, memory package និងដំបូងកញ្ចក់ panoramic glass sunroof ថែមទៀត។ រថយន្តនេះក៏ប្រើប្រាស់នូវប្រព័ន្ធសំឡេង Burmester surround system និង COMAND Online ។ 

រថយន្តស៊េរីថ្មី Mercedes-Benz C-Class ប្រភេទ Nightfall Edition ប្រើប្រាស់នូវម៉ាស៊ីនម៉ាសូតពីរគឺប្រភេទ C 220d, C 250d និង C 200 ដែលជាជម្រើសរបស់អ្នកប្រើប្រាស់។ រថយន្ត Mercedes-Benz Nightfall Edition C-Class នេះមានតម្លៃ Rs 29.82 lakh (GBP 32,565) នៅក្នុងចក្រភពអង់គ្លេស។ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌាវិញនោះ នៅមិនទាន់ដឹងថាពេលណាទើបវត្តមានរបស់រថយន្ត Nightfall Edition C-Class មកដល់នោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម