no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei MediaPad M5 គឺជា Tablet ដំបូងដែលនឹងទ្រទ្រង់បច្ចេកវិទ្យាក្រាហ្វិចកំនែប្រែថ្មីហៅថាTurbo Technology GPU

ក្រុមហ៊ុន Huawei បានប្រកាសនៅលើបណ្តាញទំនាក់ទំនង Weibo ផ្លូវការណ៍របស់ខ្លួនថា ឧបករណ៍កម្សាន្តចល័ត MediaPad M5 Tablet របស់ខ្លួននឹងត្រូវធ្វើការ upgrade ថ្មីអោយកាន់តែមានភាពល្អប្រសើរឡើង។ ការដាក់អោយធ្វើការ Upgrade នេះនឹងធ្វើឡើងនៅក្នុងខែកក្តដានេះតែម្តង ហើយ Mediapad M5 គឺជា Tablet ដំបូងគេបង្អស់ដែលមានលទ្ធភាពទទួលបាននូវបច្ចេកវិទ្យាក្រាហ្វិកជំនាន់ថ្មី Turbo Technology GPU ដែលជាកំនែប្រែថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei ផ្ទាល់។ 

MediaPad M5 ត្រូវបានក្រុមហ៊ុនប្រកាសចេញលើកដំបូងក្នុងខែមេសានាឆ្នាំ 2018 នេះដែលមានដូចជាម៉ូដែលមានទំហំអេក្រង់ 8.4 អ៊ីញ និង 10.8 អ៊ីញ ឬម៉ូដែល Pro។ ទាំងម៉ូដែល MediaPad M5 និង M5 Pro ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប HiSilicon Kirin 960 ភ្ជាប់នូវរ៉េមទំហំ 4GB ជាមួយទំហំផ្ទុកក្នុងម៉ាស៊ីនបីជម្រើសគឺ 32GB/64GB និង 128GB។ ហើយចំពោះការធ្វើ Upgrade ឡើងស៊េរីអោយទ្រទ្រង់នូវបច្ចេកវិទ្យា GPU ថ្មីនេះនឹងជួយបង្កើនល្បឿនប្រតិបត្តិការនៅលើ MediaPad M5 កាន់តែលឿនរហ័ស និងផ្តល់នូវបទពិសោធន៍ក្នុងការលេងហ្គេមកាន់តែមានភាពល្អប្រសើរទ្វេរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យា Turbo Technology GPU របស់ Huawei ត្រូវបានក្រុមហ៊ុនបញ្ចេញដាក់អោយធ្វើ Upgrade នៅលើស្មាតហ្វូនរបស់ខ្លួនជាបន្តបន្ទាប់ ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការពាំនាំនូវបច្ចេកវិទ្យាក្រាហ្វិចថ្មីនេះទៅបំពាក់នូវលើស្មាតហ្វូនប្រភេទ Gaming Phone ផងដែរនៅពេលខាងមុខ។ Turbo Technology GPU គឺជាបច្ចេកវិទ្យាអង្គក្រាហ្វិចជំនាន់ថ្មីដែលវាមានសមត្ថភាពជួយបង្កើនល្បឿន random របស់ graphics នៅលើឧបករណ៍អោយប្រតិបត្តិការរលូនជាងមុនប្រមាណ 60% តាមរយះកម្មវិធី (Software) និងជួយកាត់បន្ថយការប្រើប្រាស់ថាមពលថ្មបានប្រមាណ 30% ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម