ក្រុមហ៊ុន Apple ត្រូវគេរាយការណ៍ថា បានទិញយកនូវក្រុមហ៊ុន IKinema ដែលជាក្រុមហ៊ុនធ្វើការផលិតនូវការថតរូបភាពមានចលនា (Motion Capture)។ របាយការណ៍មួយចេញពី MacRumors គឺផ្អែកទៅលើភស្តុតាងចេញពីឯកសាររបស់ក្រុមហ៊ុននេះ និងព័ត៌មានជាច្រើនទៀតដែលចែករំលែកជាមួយនឹងគេហទំព័រតាមរយៈអ្នកអានរបស់ខ្លួននោះ។ ឯកសារដែលបានស្នើដោយរដ្ឋាភិបាលចក្រភពអង់គ្លេស Peter Deanwood ដែលជាមេធាវីរបស់ក្រុមហ៊ុន Apple និងទទួលខុសត្រូវសម្រាប់ការទំនាក់ទំនងអន្តរជាតិរបស់ក្រុមហ៊ុននេះ ដែលត្រូវគេដាក់ឈ្មោះថាជាប្រធានរបស់ក្រុមហ៊ុន IKinema ហើយសម្រាប់អាសយដ្ឋាននៃសេវាកម្មរបស់ក្រុមហ៊ុននេះគឺត្រូវគេចុះបញ្ជីថាជា One Apple Park Way ។
IKenima គឺជាក្រុមហ៊ុនធ្វើការថតរូបភាពចលនា (Motion Capture) ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសដែលប្រើប្រាស់នូវបច្ចេកវិទ្យា Animation ដែលប្រើប្រាស់នៅលើហេ្គម បច្ចេកវិទ្យា VR និងជាច្រើនទៀត។ ក្រុមហ៊ុននេះក៏ធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាសម្រាប់ធ្វើការថតទៅលើ real-time motion animation នៃតួអង្គ Virtual ផងដែរ។ ថ្មីៗនេះ គេហទំព័ររបស់ក្រុមហ៊ុន IKinema គឺមិនដំណើរការនោះទេ ហើយវាមានការបង្ហាញនូវអាសយដ្ឋានអ៊ីម៉ែល និង Links ទៅកាន់ឯកសារនៃបច្ចេកវិទ្យា motion capture technologies របស់ក្រុមហ៊ុននេះ។ សម្រាប់ Facebook និង Twitter របស់ក្រុមហ៊ុននេះ គឺមិនមានការអាប់ដេតអ្វីនោះទេចាប់តាំងពីថ្ងៃទី 19 ខែសីហានេះ។
របាយការណ៍ដដែលធ្វើការបង្ហាញថា អតិថិជនជាច្រើនរបស់ក្រុមហ៊ុននេះគឺមិនត្រូវបានគេជូនដំណឹងអំពីការបិទ ឬការលក់របស់ក្រុមហ៊ុននេះនោះទេចាប់តាំងពីដើមខែសីហាមក។ ប្រភពខាងក្នុងទម្លាយថា ការទិញនេះគឺត្រូវបានបញ្ជាក់នៅក្នុងក្រុម Facebook Motion Capture group ។ កាលពីប៉ុន្មានខែមុននេះ នៅក្នុងខែកក្កដា ក្រុមហ៊ុននេះ បានប្រកាសអំពីភាពជាដៃគូក្នុងការចូលទៅកាន់ Ubisoft ដើម្បីចូលទៅកាន់ RunTime middleware របស់ខ្លួន។
ក្រុមហ៊ុននេះ ក៏មានកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Bandai Namco, Koch Media, NetEase Network, Rare និង 343 Industries ផងដែរ។ ជាមួយនឹងការទិញយកនូវក្រុមហ៊ុន IKinema នេះ ក្រុមហ៊ុនបច្ចេកវិទ្យាApple អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅក្នុងគម្រោង AR និង VR Projects ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងធ្វើការពង្រឹងទៅលើបច្ចេកវិទ្យា True Depth camera technology សម្រាប់ធ្វើការចាប់ចលនាទៅលើផ្ទៃមុខផងដែរ៕