ខណៈពេលដែលរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនៅតែបន្តក្នុងការចរចារទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសចិននោះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Huawei នៅមិនទាន់ដកចេញពីបញ្ចីខ្មៅ Entity List នៅឡើយទេ។ ទន្ទឹមនឹងនេះ ផងដែរ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 នៅតែហាមប្រាមមិនអោយធ្វើការតម្លើងនូវកម្មវិធី Google Play Store និងកម្មវិធី Google Apps ជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយនោះ អ្នកប្រើប្រាស់ជាច្រើនរបស់ស្មាតហ្វូន Mate 30 នៅតែអាចធ្វើការតម្លើងនូវសេវាកម្មទាំងអស់របស់ Google បាន។ បន្ទាប់ពីករណីនេះ ត្រូវបាន Google បិទវិញហើយនោះ ពេលនេះ វាមានដំណោះស្រាយមួយទៀតក្នុងការតម្លើងនូវសេវាកម្មរបស់ Google បាន។
នេះគឺជាវិធីក្នុងការតម្លើងនូវ PLAY STORE នៅលើស្មាតហ្វូន HUAWEI MATE 30 PRO
នៅក្នុងការទម្លាយនៅក្នុង XDA Developers វិធីថ្មីនេះ គឺការប្រើប្រាស់នូវ Backup Restore ទៅលើ HiSuite ដែលជាសេវាកម្មផ្តល់ដោយក្រុមហ៊ុន Huawei សម្រាប់ស្មាតហ្វូននេះ។ គំនិតនេះ គឺសាមញ្ញមែនទែន។ គ្រាន់តែធ្វើការបង្កើតនូវ Backup មួយដោយប្រើប្រាស់នូវកម្មវិធី HiSuite PC Software ។ បន្ទាប់មកអ្នកធ្វើការ Backup ទៅលើ Files ជាច្រើនរបស់ Google Apps នៅលើនេះតែម្តង។ នៅក្នុងការ Restore ទៅលើការ Backup នៅលើស្មាតហ្វូន Huawei Mate 30 Pro នេះ អ្នកត្រូវធ្វើការប្រាកដថាបានមើលច្បាស់លាស់នៅក្នុងផ្នែក Restore នៅក្នុង System Settings ហើយធ្វើការ Restart ទៅលើស្មាតហ្វូននេះ។ នៅក្នុងពេលដំណើរការនោះ ត្រូវធ្វើការបង្កើតនូវ Cleanup ទៅលើ Google application cache files ហើយអនុញ្ញាតទៅលើ Permission ទាំងអស់។
សម្រាប់ដែនកំណត់តែមួយគត់នោះ គឺថា SafetyNet មិនអាចដំណើរការបាននោះទេ។ ដោយសារតែមានការហាមប្រាមពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនេះ មិនមានសិទ្ធិក្នុងការផ្តល់នូវសេវាកម្ម Google Apps ទៅលើស្មាតហ្វូន Huawei Mate 30 Pro នោះទេ៕
ព័ត៌បន្ថែមចូលអានទីនេះ៖ https://www.xda-developers.com/huawei-mate-30-pro-install-google-apps-new-workaround-hisuite-backup-restore/