ក្រុមហ៊ុន Viomi ដែលជាក្រុមហ៊ុនខ្សែសង្វាក់អេកូឡូស៊ីរបស់ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវទូរទឹកកកថ្មីរបស់ខ្លួនឈ្មោះថា Viomi Internet Refrigerator ដែលមានការឌីស្សាញរូបរាងយ៉ាងប្រណិត ហើយវាធ្វើអោយយើងនឹកឃើញដល់ទូរទឹកកក Samsung Family Hub smart refrigerator ថែមទៀត។ ទូរទឹកកកនេះគឺមានភ្ជាប់ជាមួយនឹងកាប៊ីនទ្វារពីរដែលមានការឌីស្សាញជាមួយនឹងទំហំសរុបដល់ទៅ 450L។ សម្រាប់លក្ខណៈពិសេសនៃមុខងាររបស់ទូរទឹកកកឆ្លាតវៃនេះ គឺមានភ្ជាប់ជាមួយនឹងអេក្រង់ 21-inch IPS Full-HD wide-angle នៅខាងមុខថែមទៀត។សម្រាប់ទូរទឹកកកនេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Viobrain AI ដែលអាចធ្វើការបញ្ជាជាសំឡេងបានថែមទៀតតាមរយៈការប្រើប្រាស់នូវ mix នេះ។
អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការសួរទៅលើអាកាសធាតុ ការស្តាប់ព័ត៌មាន ឬការសួរពីសីតុណ្ហភាពរបស់ទូរទឹកកកថែមទៀត។ បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបញ្ជាទិញនូវម្ហូបអាហារស្រស់ៗជាច្រើនប្រភេទ និងធ្វើការដឹកជញ្ជូនមកផ្ទះថែមទៀត។ សម្រាប់ទូរទឹកកកនេះពេលនេះដាក់លក់នៅក្នុងប្រទេសចិនហើយ ហើយមុខងារមួយចំនួនក៏ដាក់អោយដំណើរការសម្រាប់ទីផ្សារនក្នុងប្រទេសចិនប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនោះ Viomi Internet Refrigerator នេះក៏ផ្តល់អោយអ្នកប្រើប្រាស់ជាច្រើនជាមួយនឹងរូបមន្តជាង 1 លាននៅលើអនឡាញថែមទៀត។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការស្តាប់ចម្រៀង និងការទស្សនាខ្សែភាពយន្តជាច្រើនជាមួយនឹងការចូលទៅកាន់បទចម្រៀងបានច្រើនជាង 17 លានបទ តាមរយៈកម្មវិធី iQiyi app ។ ដូចនេះ អ្នកប្រើប្រាស់ជាច្រើនក៏លែងមានការធុញទ្រាន់ទៀតហើយនៅក្នុងពេលដែលចម្អិនម្ហូបអាហារនោះ។
សម្រាប់ទូរទឹកកកនេះ ក៏មានការទ្រទ្រង់នូវ MIJIA app ដែលអាចធ្វើការតភ្ជាប់ជាមួយនឹងស្មាតហ្វូនបានរួមទាំងឧបករណ៍ smart homes និងផលិតផល IoT ជាច្រើន។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការគ្រប់គ្រងនៅលើ smart homes ទាំងនេះតាមរយៈការបញ្ជាពីសំឡេងបានថែមទៀត។ ទូរទឹកកក Viomi Internet Refrigerator នេះមានតម្លៃ 5999 yuan ($857) ប៉ុន្តែវាក៏អាចរកទិញបាននៅលើ Xiaomi Youpin ជាមួយនឹងតម្លៃប្រូម៉ូសិនត្រឹមតែ 3,499 yuan ($500) ប៉ុណ្ណោះ។ តម្លៃនេះអាចនឹងមានការធ្លាក់ចុះមកនៅត្រឹមតែ 2999 ($424) yuan នៅក្នុងការលក់ Flash Sale នៅថ្ងៃទី 30 ខែធ្នូខាងមុខនេះ ៕