no-alternative title
no-alternative title

Samsung និង LG Smart Fridges បានបង្ហាញវត្តមាននៅ CES 2020 ត្រូវបានក្រុមហ៊ុនភ្ជាប់បច្ចេកវិទ្យា AI ជាមួយអេក្រង់កាន់តែធំងាយស្រួលក្នុងការទស្សនា

បច្ចេកវិទ្យា Machine learning និង  artificial intelligence (AI) គឺបាននឹងកំពុងតែធ្វើការបង្កើនទៅលើឥទ្ធិពលរបស់ខ្លួន នៅក្នុងឧស្សាហកម្មជាច្រើនទាក់ទងទៅនឹងគ្រឿងអេឡិចត្រូនិចសម្រាប់ប្រើប្រាស់ជាច្រើន។ បច្ចេកវិទ្យាទាំងនេះ គឺមានប្រើប្រាស់នៅលើស្មាតហ្វូន ថេប្លេតជាច្រើន ហើយពេលនេះ វាក៏មានដំណើរការនៅលើទូរទឹកកក ខណៈពេលដែលក្រុមហ៊ុន Samsung និង LG ផងដែរ ដោយក្រុមហ៊ុនទាំងពីរ នឹងបង្ហាញនូវទូរទឹកកក AI របស់ខ្លួននៅក្នុងព្រឹត្តិការណ៍  CES 2020 នេះ។

Samsung Family Hub Smart Fridge ដែលជាទូរទឹកកកឆ្លាតវៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ គឺត្រូវប្រទះឃើញដំបូងគេនៅក្នុងព្រឹត្តិការណ៍  CES 2016 (Consumer Electronics Show) កន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយនោះ ទូរទឹកកកនេះ បានធ្វើការផលិតរួចរាល់ហើយ ដោយមានការ upgrades ទៅលើមុខងារជាច្រើនទៀតដូចជា Bixby Support, SmartThings integration, AKG speakers  និង software ដែលធ្វើការទ្រទ្រង់ទៅលើ AI image recognition តាមរយៈកាមេរ៉ា View Inside របស់វា ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កាមេរ៉ាដែលស្ថិតនៅលើទូរទឹកកកនេះ អាចជួយធ្វើការវិភាគទៅលើអាហារនៅផ្នែកខាងក្នុង ខណៈពេលដែលអេក្រង់នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចមើលឃើញទៅលើផ្នែកខាងក្នុងដោយមិនចាំបាច់ធ្វើការបើកទូរទឹកកកនេះទេ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ទូរទឹកកក Family Hub app នេះ អាចធ្វើការភ្ជាប់ទៅកាន់ smart Samsung IoT home devices ដែលអាចផ្ញើអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការ updates ទៅលើអ្វីដែលត្រូវទិញបន្ថែមទៀត។ ទូរទឹកកកឆ្លាតវៃនេះអាចផ្ញើនូវ reminders សម្រាប់គ្រឿងទេសដែលសំខាន់ៗសម្រាប់ការទិញចូលស្តុកវិញថែមទៀត។

ទូរទឹកកក  Family Hub Smart Fridge របស់ក្រុមហ៊ុន Samsung គឺមានការបញ្ចូលនូវ Whisk ដែលជាកម្មវិធី software សម្រាប់រៀបគម្រោងទៅលើអាហារផ្អែកទៅលើរូបមន្តជាច្រើនសម្រាប់អ្នកប្រើប្រាស់ដែលផ្អែកទៅលើ items នៅលើទូរទឹកកកនេះ។ អេក្រង់ Touch-screen នេះគឺទ្រទ្រង់នូវ video clipsហើយវាអាចប្រើប្រាស់ជាកញ្ចក់ mirror display ជាលក្ខណៈ Samsung TVs និងទូរទស្សន៍ថែមទៀត។

ក្រុមហ៊ុន  LG ដែលជាក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េខាងត្បូង គឺមានម៉ូឌែល 2 ផ្សេងគ្នារបស់ទូរទឹកកកឆ្លាតវៃ InstaView smart fridges។សម្រាប់ម៉ូឌែលទាំងពីនេះ គឺមានអេក្រង់ទំហំ  22 inch display ដែលអ្នកប្រើប្រាស់អាចមើលឃើញនូវផ្នែកខាងក្នុងរបស់វាបានថែមទៀតដោយមិនចាំបាច់បើកទៅលើទូរទឹកកកនេះទេ។ បន្ទះអេក្រង់ថ្លារបស់ទូរទឹកកក 2020 LG InstaView នេះ គឺមានអេក្រង់ 22 inch display ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការ browse ទៅលើអ៊ីនធឺរណិត និងមើលទៅលើវីដេអូជាច្រើនទៀតតាមរយៈ WiFi ដោយមិនចាំបាច់ប្រើប្រាស់ស្មាតហ្វូននោះទេ។ វាក៏ទ្រទ្រង់ទៅលើសេវាកម្ម Proactive Customer Care របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG ដែលគេហៅថា  ThinQ AI ឬ សេវាកម្មថែទាំអតិថិជន ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម