no-alternative title
no-alternative title

បែកធ្លាយព័ត៌មានថ្មីៗនេះថា ស្ថាប័ន FBI របស់អាមេរិក បានលួចចូលក្នុងទូរស័ព្ទ iPhone 11 ដែលបានធ្វើអោយមានការបារម្ភ

ស្របពេលដែលក្រសួងយុត្តិធម៌ មេធាវីអាមេរិក និងប្រធានាធិបតី នៅតែបន្តដាក់សម្ពាធឱ្យ Apple គាំទ្របច្ចេកទេសបន្ថែមនៅក្នុងការដោះ សោទូរស័ព្ទ iPhone ដែលជាប់ពាក់ព័ន្ធនឹងការបាញ់មូលដ្ឋានកងទ័ពជើងទឹក កាលពីខែធ្នូកន្លងទៅនេះ គឺមានលិខិតមួយបានបង្ហាញថា កាលពីពេលថ្មីៗនេះ FBI បានលួចចូល iPhone 11 ដែលការពារដោយលេខសម្ងាត់។ ទូរស័ព្ទនេះ គឺជាកម្មសិទ្ធិរបស់លោក Lev Parnas ដែលជាសហការីនៃមេធាវីរបស់ប្រធានាធិបតី លោក Rudy Giuliani ដែលត្រូវបានចោទប្រកាន់ពីបទរំលោភទំនុកចិត្ត និងម្ចាស់ជំនួយ បរទេសដោយហាមឃាត់ការដាក់ប្រាក់ចូលក្នុងការបោះឆ្នោត ដោយខុសច្បាប់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សារព័ត៍មាន Bloomberg បានរាយការណ៍ថា មានសំបុត្រមួយ ដែលមេធាវីរបស់រដ្ឋាភិបាលផ្ញើរទៅចៅក្រម (PDF) គឺបានបង្ហាញថា FBI បានចំណាយពេលពីរខែ ដោះសោរទូរស័ព្ទ iPhone 11។ កាលពីសប្តាហ៍មុន Motherboard បានបង្ហាញពីរបាយការណ៍ នៅលើសារអត្ថ បទ និងការកំណត់ចំណាំមួយ ដែលហាក់ដូចជាត្រូវបានទាញចេញពីទូរស័ព្ទ iPhone ដោយប្រើកម្មវិធី ដែលកោសល្យវិច្ច័យពី Cellebrite។

រឿងនេះស្រដៀង នឹងករណីនៃការបាញ់សម្លាប់ San Bernardino កាលពីប៉ុន្មានឆ្នាំមុន រដ្ឋាភិបាល មានសិទ្ធិប្រើឧបករណ៍ ដែលអាចឱ្យពួកគេទាញទិន្នន័យពីទូរស័ព្ទ iPhone បាន ប៉ុន្តែកំពុងស្នើសុំជំនួយបន្ថែម និងប្រភេទនៃការចូលនៅខាងក្រៅដោយផ្ទាល់ ពីក្រុមហ៊ុន Apple៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍