no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung កំពុងតែពិចារណាក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ MWC 2020 ស្របពេលដែលក្រុមហ៊ុនមួយចំនួនបានលុបចោល ក្រោយការផ្ទុះនូវមេរោគកូរ៉ូណាវីរុស

មកទល់នឹងពេលនេះ Samsung ត្រូវបានគេមើលឃើញថា គឺជាក្រុមហ៊ុនធំបំផុតទី 4 ដែលកំពុងតែពិចារណាទៅលើជម្រើសរបស់ខ្លួននៅក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2020 ខាងមុខនេះ។ ក្រុមហ៊ុន LG និង Ericsson បានប្រកាសថា ខ្លួននឹងមិនចូលរួមនៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងឆ្នាំនេះទេ ខណៈពេលដែលក្រុមហ៊ុន ZTE ធ្វើការលុបចោលនូវព្រឹត្តិការណ៍សន្និសីទរបស់ខ្លួនផងដែរ។  យោងតាមសារព័ត៌មាន CNET បានរាយការណ៍កាលពីពេលថ្មីៗនេះថា បុគ្គលិកជាច្រើនរបស់ក្រុមហ៊ុន Samsung ទាំងនៅក្នុងទីស្នាក់ការកណ្តាលរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏មានគម្រោងក្នុងការលុបចោលនូវការធ្វើដំណើររបស់ពួកគេទៅកាន់អ៊ឺរ៉ុបផងដែរ ដោយសារតែការព្រួយបារម្ភនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងខណៈពេលនេះ ក្រុមហ៊ុន Samsung  នៅមិនទាន់ធ្វើការសម្រេចចិត្តក្នុងការចាកចេញពីព្រឹត្តិការណ៍ MWC 2020 នេះទេ ប៉ុន្តែសម្រាប់ស្តង់របស់ខ្លួនប្រហែលជាកន្លែងមួយដែលមានភាពទាក់ទាញខ្លាំងនៅក្នុងពិពរណ៍មួយនេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ អាចនឹងប្រហែលជាលុបចោលនូវកិច្ចប្រជុំរបស់ខ្លួនជាមួយ នឹងនាយកប្រតិបត្តិជាច្រើនទៀតរបស់ក្រុមហ៊ុនផ្សេងៗ។ ក្រុមហ៊ុន Samsung នៅមិនទាន់និយាយអ្វីអំពីរឿងនេះនោះទេ ប៉ុន្តែគម្រោងជាច្រើនរបស់ក្រុមហ៊ុននេះ អាចនឹងមានការប្រែប្រួលផ្អែកទៅលើការរីករាលដាលនៃមេរោគកូរ៉ូណានេះ។ 

សម្រាប់ព័ត៌មានជាជាច្រើនទៀតអំពីព្រឹត្តិការណ៍ជាច្រើនទៀតរបស់ MWC 2020 គឺនឹងអាចដឹងច្បាស់នៅក្នុងរយៈពេល 1 សប្តាហ៍ទៀត ឬច្រើនជាងនេះ ស្របពេលដែលក្រុមហ៊ុន Samsung ក៏ត្រៀមបង្ហាញនូវស្មាតហ្វូន Galaxy S flagship ស៊េរីថ្មីរបស់ខ្លួននៅថ្ងៃទី 11 ខែកុម្ភៈខាងមុខនេះដែរ។ សូមជំរាបថា ព្រឹត្តិការណ៍ Mobile World Congress 2020 នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលអតិថិជនជាច្រើនអាចមានឱកាសក្នុងការចាប់កាន់ស្មាតហ្វូន Galaxy S20 ស៊េរីថ្មីផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម