no-alternative title
no-alternative title
no-alternative title
no-alternative title

Deepal S09 បង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារចិនជាមួយនិងការកក់មុន 21,000 គ្រឿង

នៅពេលនេះ Changan ដែលជាក្រុមហ៊ុនមេរបស់ Deepal បានប្រកាសចេញជាផ្លូវការណ៌នូវរថយន្តអគ្គិសនី flagship SUV ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Deepal S09 សម្រាប់ទីផ្សារប្រទេសចិនហើយ។ ក្រុមហ៊ុនបានបញ្ជាក់ថា គិតត្រឹមម៉ោង 24:00 នៅថ្ងៃទី 22 ខែឧសភានេះ រថយន្តនេះមានការកក់ទុកមុនបានចំនួន 21,168 គ្រឿងហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា រថយន្ត Deepal S09 ថ្មីនេះ គឺមាន 5 ជម្រើស និងមានតម្លៃចាប់ពី 239,900 យ៉ន់ ទៅដល់ 309,900 យ៉ន់ ដែលប្រហាក់ប្រហែល 33,100 ដុល្លារទៅ 42,800 ដុល្លារ។ រថយន្តស៊េរីថ្មី Deepal S09 នេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺនឹងមានការដាក់អោយដំណើរការនៅលើប្រព័ន្ធជំនួយការបើកបរ Huawei ADS 4.0 Autonomous driving system នៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 ខាងមុខនេះផងដែរ។

 

គួរបញ្ជាក់ថា Deepal S09 គឺជាប្រភេទរថយន្ត family large six-seater smart flagship SUV ដែលដំណើរការដោយប្រព័ន្ធអគ្គិសនី ហើយក៏ជាគូប្រជែងទីផ្សារជាមួយនឹងម៉ូដែល Li Auto L9 និង Aito M9 ផងដែរ។ Deepal S09 មានជម្រើសរហូតដល់ទៅ 5 ម៉ូដែលផ្សេងគ្នា គឺ RWD Max, RWD Ultra, RWD Ultra+, AWD Ultra, និង AWD Ultra+ High-Definition។ 

 

រថយន្ត Full-size Flagship SUV ស៊េរីថ្មីរបស់ Deepal មួយនេះមានប្រវែងបណ្តោយ 5,050mm/ទទឹង1,960mm/កំពស់ 1,750mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,050mm។ ផ្នែកចំហៀងរបស់ S09 ត្រូវបានរចនារំលេចសោភ័ណ្ឌភាពប្រណិតទាន់សម័យជាមួយដៃទ្វារលាក់ ឬ Hidden Door handle និងប្រើប្រាស់យ៉ាន់កង់ប្រភេទ Alloy ទំហំធំរចនាជា 6 កាំ។

នៅផ្នែកខាងក្នុងកាប៊ីនត្រូវបានគ្រប់ដណ្តប់ដំណើរការទូទ័រដោយប្រព័ន្ធ  HarmonySpace 5 cockpit system របស់ Huawei ព្រមទាំងមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្សាន្តទំហំ 21.4-inch កម្រិតបង្ហាញ 3K Ultra clear, កន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ រួមនឹងបច្ចេកវិទ្យាប្រើប្រាស់ឆ្លាតវៃដ៏សម្បូរបែបជាច្រើនទៀត។

 

ហើយនៅឃ្លប់គូទក្រោយរបស់ Deepal S09 អាចផ្ទុកអីវ៉ាន់បានទំងន់ 313 លីត្រ។ Deepal S09 ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid- Super Range Extension 2.0 technology របស់ក្រុមហ៊ុន Deepal ផ្ទាល់ ដោយប្រព័ន្ធនេះដំណើរការនៅលើម៉ាស៊ីន 1.5T សម្រាប់ម៉ូដែល extended-range ហើយនិងប្រើកញ្ចប់អាគុយប្រភេទ LFP (lithium iron phosphate)។ Deepal S09 មានជម្រើសដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ (RWD) និងម៉ូទ័រពីរ ឬប៉ុងពីរ (AWD)។

 

បើតាមការធ្វើតេស្តស្តង់ដារពីស្ថាប័ន WLTC បានឲ្យដឹងថា កញ្ចប់អាគុយរបស់ Deepal S09 ម៉ូដែល RWD សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 180km និង 170km សម្រាប់ម៉ូដែល AWD។ ចំពោះការសាកភ្លើងវិញ Deepal S09 គាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកំលាំង 800V high-voltage fast charging ដោយការសាកភ្លើងតែ 10 នាទី អាចកាន់ភ្លើងជិះបានដល់ 300km។ 

Deepal S09 គឺជារថយន្តម៉ូដែលដំបូងរបស់ Deepal ដែលគាំទ្រប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ ADS 3.3 advanced driver-assistance system ឬ ADAS របស់ Huawei។ ដែលប្រព័ន្ធនេះ មានរួមបញ្ចូលនូវមុខងារជំនួយការបើកបរបានគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវហាយវ៉េ ឬផ្លូវក្នុងទីក្រុងនោះទេ ហើយជាពិសេសវាក៏មានមុខងារជំនួយការចូលចំណោតក្នុងស្ថានភាពលំបាកចូលខ្លាំងសម្រាប់រថយន្តដែលមានទំហំធំដូច Deepal S09 នេះ ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍