នៅក្នុងឱកាសគំរប់ខួប 15th របស់ក្រុមហ៊ុន Xiaomi នេះ លោក Lei Jun ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រង់ក្រុមហ៊ុនេះ បានបញ្ចេញជាផ្លូវការណ៌នូវរថយន្តអគ្គិសនីម៉ូដែល SUV របស់ខ្លួន YU7 នៅលើទីផ្សារបន្ថែមទៀតហើយ បន្ទាប់ពីទទូលបាននូវភាពជោគជ័យទៅលើម៉ូដែល SU7 Sedan នាពេលកន្លងមក។
លោក Lei បានបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុន Xiaomi បានដឹកជញ្ជូននូវរថយន្តរបស់ខ្លួនបានចំនួន 258,000 គ្រឿងហើយ។ លោកបន្តថា រថយន្ត YU7 ថ្មីនេះ នឹងមានការបង្ហាញជាផ្លូវការណ៌នៅខែកក្កដា ហើយតម្លៃក៏នឹងត្រូវបង្ហាញនៅខែនោះទេ។ លោក Lei បានបង្ហើបថា រថយន្តថ្មីនេះ អាចនឹងមានតម្លៃប្រហែល 199,000 យ៉ន់ ដែលស្មើរនឹង 27,600 ដុល្លារ។
សូមជំរាបថា YU7 គឺជាឡានអគ្គិសនី mid-to-large electric SUV ដែលមានការប្រើប្រាស់នូវស្ថាបត្យកម្ម Modena platform មានប្រវែង 4999mm និងមានទទឹង 1996mm ហើយនិងមានកំពស់ 1608mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 3000 mm។ និយាយពីការឌីស្សាញផ្នែកខាងក្រៅវិញ ឡានអគ្គិសនីនេះមាន 9 ពណ៌ ដែលបូករួមទាំងពណ៌បៃតង ដែលបំផុសគំនិតចេញ Colombian emeralds និងពណ៌ទឹកក្រូច ហើយនិងពណ៌ metallic titanium finishes។ រថយន្តថ្មីនេះ មានទម្ងន់ចន្លោះរវាង 2,140kg និង 2,460kg ផ្អែកតាមជម្រើស។ សម្រាប់កង់វិញ គឺមានទំហំ 19 អ៊ីង និងទំហំ 20 អ៊ីង។
Xiaomi YU7 SUV ថ្មីនេះ គឺមានការឌីស្សាញដៃទ្វាថ្មី និងអាចធ្វើការបញ្ជាតាមស្មាតហ្វូន ហើយនឹងមានការឌីស្សាញខាងក្នុងជាមួយស្បែកមួយជុំ។ ចំពោះកៅអីវិញ គឺមានការឌីស្សាញជាមួយ Nappa leather “zero gravity” ដែលផ្តល់នូវការកាច់បានកម្រិត 123° និងមានការបំពាក់នូវមុខងារម៉ាស្សា 10 ចំណុច។ សម្រាប់កៅអីខាងក្រោយវិញ គឺមានកម្រិតមុំ 135° និងមានអេក្រង់ទំហំ 6.68-អ៊ីងសម្រាប់បញ្ជាទៅលើមុខងារកំសាន្ត ក៏ដូចជាមុខងារផ្សេងៗជាច្រើនថែមទៀទផង។
នៅក្នុងរថយន្តនេះ ក៏មានការបំពាក់នូវអេក្រង់នៅលើខាងមុខ ដែលមានវែងដល់ទៅ 1.1 ម៉ែត្រ គាំទ្រដោយបច្ចេកវិទ្យាទំនើប “HyperVision” ហើយនិងមានការបែងចែកជា 3 អេក្រង់ Mini LED screens និងទ្រទ្រង់នូវកម្រិតបង្ហាញចេញបាន 108 PPD retina-level resolution ទៀតផង។ នៅក្នុងនោះ រថយន្តនេះ ក៏មានការប្រើប្រាស់ប្រព័ន្ធទិន្នន័យការបើកបរ, មុខងារកំសាន្ត, Blind-Spot imaging ហើយនឹងមានការបង្ហាញស្ថានភាពបរិយាកាសផងដែរ។ បន្ថែមពីនេះ នៅលើរថយន្តនេះ គឺមានការរួមបញ្ចូលនូវការត្រួតពិនិត្យកម្រិត 4-លើ-1 ដែលធ្វើការបញ្ជាទៅលើប្រព័ន្ធគ្រប់គ្រងការបើកបរ និងការគ្រប់គ្រង់រថយន្ត ក៏ដូចជាប្រព័ន្ធទំនាក់ទំនងទៀតផង។ រថយន្តនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 (4nm process) ដែលអាចធ្វើការបានរហ័ស គឺត្រឹមតែ 1.35 វីនាទីប៉ុណ្ណោះ។
Xiaomi YU7 SUV ថ្មីនេះ គឺត្រូវបានក្រុមហ៊ុន Xiaomi ដាក់អោយដំណើរការនៅលើម៉ូទ័រ United Automotive Electronics (UAES)។ សម្រាប់ម៉ូដែល Max គឺមានការប្រើប្រាស់ម៉ូទ័រខាងមុខកម្លាំង 220kW និងខាងក្រោយ 295kW។ ហើយគ្រប់ម៉ូដែលទាំងនៃ Xiaomi YU7 SUV ថ្មីនេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យាសាកកម្លាំង 800V silicon carbide high-voltage platform របស់ Xiaomi ហើយនឹងមានការប្រើប្រាស់នូវ V6s Plus motors ដែលអាចសាក 5.2C charging ត្រឹម 15 នាទី ប៉ុណ្ណោះអាចដំណើរការបានចម្ងាយ 620km។