នៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Xiaomi Mi 10 series ម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួនហើយ។ សម្រាប់ស្មាតហ្វូនត្រកូលនេះ គឺមានម៉ូឌែល Xiaomi Mi 10 និង Pro។ ដោយសារតែការព្រួយបារម្ភពីមេរោគកូរ៉ូណាវីរុសនោះ ក្រុមហ៊ុននេះ ក៏ចាប់ផ្តើមនូវព្រឹត្តិការណ៍នេះ អនឡាញតែម្តង។ នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុនផលិតស្មាតហ្វូននេះ បង្ហាញស្មាតហ្វូន Flagship នេះអនឡាញនោះ។ ស្មាតហ្វូន Xiaomi Mi 10 series នេះភ្ជាប់ជាមួយនឹងបន្ទះឈីប flagship Snapdragon 865 ចុងក្រោយបំផុតដែលប្រើប្រាស់នូវ LPDDR5 memory, WiFi 6, UFS 3.0 storage, 108MP និងជាច្រើនទៀត។ វាក៏ប្រើប្រាស់នូវអេក្រង់គែមកោង AMOLED ជាមួយនឹងកម្រិត 90Hz refresh rate ថែមទៀត។
អេក្រង់ និងសំឡេងរបស់ស្មាតហ្វូន XIAOMI MI 10
ស្មាតហ្វូន Xiaomi Mi 10 នេះប្រើប្រាស់នូវអេក្រង់ទំហំ 6.67″ AMOLED punch-hole ដែលទ្រទ្រង់នូវកម្រិត 90Hz refresh rate និងកម្រិត Touch Sampling Rate ដល់ទៅ 180Hz។ សម្រាប់ផ្នែកខាងក្រោមនៃអេក្រង់ខាងមុខនេះគឺមានកម្រាស់ 3.32 mm ហើយអេក្រង់នេះគឺទ្រទ្រង់នូវអេក្រង់ 3.0, 1120nit brightness, 5000000: 1 contrast ratio និងអេក្រង់ COP ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះខាងមុខ និង light sensors នៅខាងក្រោយជាមួយនឹងកម្រិតពន្លឺដ៏អស្ចារ្យបំផុត។ ស្មាតហ្វូននេះគឺប្រើប្រាស់នូវសំឡេង Stereo ថែមទៀតផង។
XIAOMI MI 10 HARDWARE
ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 865 SoC ដែលទ្រទ្រង់នូវ SA / NSA dual-mode ។ វាប្រើប្រាស់នូវម៉េមូរី LPDDR 5 memory និង UFS3.0 ដែលមានល្បឿននៃការ Write ដល់ទៅ 730MB / s ។ វាទ្រទ្រង់នូវ Wi-Fi 6 ដែលមានកម្រិត 9.6Gbps ថែមទៀត។ ស្មាតហ្វូន Mi 10 នេះគឺមានពិន្ទុ 585,000 ពិន្ទុនៅលើ AnTuTu benchmark ថែមទៀត។ បើនិយាយអំពីប្រព័ន្ធត្រជាក់វិញនោះ ក្រុមហ៊ុន Xiaomi បានអះអាងថា ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ Xiaomi Mi 10 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 3000mm² large VC liquid cooling plate + graphene + multi-layer graphite cooling system។ ស្មាតហ្វូននេះ មានថាមពលថ្មដែលមានទំហំ 4780 mAh ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនថែមទៀតផង។ ថាមពលថ្មនេះទ្រទ្រង់ទៅលើ 30W wired fast flash charging, 30W wireless fast flash charging និង 10W wireless reverse charging ផងដែរ។
កាមេរ៉ា XIAOMI MI 10
ស្មាតហ្វូន Xiaomi Mi 10 នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា 108MP custom outsole ISP lens ។ សម្រាប់សេនស័រនេះទ្រទ្រង់នូវ OIS anti-shake ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះទ្រទ្រង់នូវ HEIF format ថែមទៀតផង។ កាមេរ៉ានេះក៏មានការបន្ថែមនូវមុខងារ Smart shooting ដែលឆ្លាតវៃក្នុងការប្រើប្រាស់ថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 108P (1 / 1.33 inch outsole, 7P lens, 4 in 1 1.6 micron large pixel), 13MP ultra-wide-angle lens (f / 2.4 aperture, 1.12 micron, 123-degree super-wide viewing angle), 2MP macro lens (f / 2.4 aperture, 1.75 microns, 2-10cm macro) និង 2MP depth of field lens (f / 2.4 aperture, 1.75 microns) ថែមទៀត។
បើក្រឡេកមើលទៅលើកាមេរ៉ា 108MP lens នេះ វាទ្រទ្រង់ទៅលើកម្រិតវីដេអូ 8K, OIS + EIS, dual optical super image stabilization; AI video editing, 12 AI smart templates, AI real-time voice to subtitles, video tagging និងមុខងារជាច្រើនទៀត។ វាក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា PTZ Fast Pairing ថែមទៀត។
តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ ស្មាតហ្វូន Mi 10 នេះគឺមានពណ៌ Titanium silver black, Peach gold និង Ice Blue ។ ស្មាតហ្វូននេះមាន 3 ទំហំសម្រាប់ធ្វើការជ្រើសរើសថែមទៀត។
ស្មាតហ្វូននេះមានតម្លៃ៖
8GB+128GB – 3999 yuan ($573)
8GB+256GB – 4299 yuan ($615)
12GB+256GB – 4699 yuan ($673)
ក្រុមហ៊ុន Xiaomi ក៏ផ្តល់ជូននូវ Flip Cover របស់ស្មាតហ្វូន Mi 10 នៅក្នុងតម្លៃត្រឹមតែ 69 yuan ($10) ។ស្មាតហ្វូននេះចាប់ផ្តើមធ្វើការPre-order ហើយ នឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 14 ខែកុម្ភៈ នេះ នៅក្នុងប្រទេសចិន ៕