បច្ចុប្បន្ននេះ ស្មាតហ្វូនម៉ូឌែល OnePlus 8 បានក្លាយជាប្រធានបទនៃការបែកធ្លាយនៃការបង្ហាញវត្តមានរបស់ក្រុមហ៊ុន OnePlus ខណៈពេលដែល DxOMark ក៏បានធ្វើការរំលឹកដែរថា ក្រុមហ៊ុននេះ ក៏នឹងត្រៀមបង្ហាញនូវស្មាតហ្វូនជាច្រើនម៉ូឌែលទៀតនៅក្នុងរយៈពេលប៉ុន្មានខែនេះផងដែរ ដែលរួមមានស្មាតហ្វូន OnePlus 7T និង 7T Pro។ គួរបញ្ជាក់ថា កាមេរ៉ារបស់ស្មាតហ្វូន OnePlus 7T Pro នេះ គឺត្រូវបានពិនិត្យដោយ DxOMark ហើយ ពិន្ទុរបស់វា គឺដូចគ្នាទៅនឹងកាមេរ៉ារបស់ស្មាតហ្វូន OnePlus 7 Pro ដែលវាត្រូវបានដាក់ពិន្ទុកាលពីប៉ុន្មានខែមុននេះ។
ស្មាតហ្វូន OnePlus 7T Pro នេះ គឺមានពិន្ទុ 114 ដែលស្មើរគ្នាទៅនឹងស្មាតហ្វូន OnePlus 7 Pro។ ស្មាតហ្វូនទាំងពីរនេះគឺមានកាមេរ៉ាដូចគ្នា។ ស្មាតហ្វូនទាំងពីរនេះ គឺមានពិន្ទុនៃការថតរូបភាពដល់ទៅ 122 ហើយសម្រាប់ស្មាតហ្វូន 7 Pro ក៏មានការពង្រឹងទៅលើ Noise និង 7T Pro ដែលអាចធ្វើការថតរូបភាពបានយ៉ាងល្អសម្រាប់រូបភាព wide-angle និងការថតនៅពេលយប់ថែមទៀត។ ស្មាតហ្វូន OnePlus 7 Pro នេះ គឺមានពិន្ទុថតវីដេអូ 98 ខណៈពេលដែលស្មាតហ្វូន 7T Pro គឺមានពិន្ទុ 96។
សូមជំរាបថា ក្រុមហ៊ុន OnePlus បានបង្ហាញនូវស្មាតហ្វូន OnePlus 7 Pro និង OnePlus 7 នៅក្នុងឆមាសទី 1 ឆ្នាំ 2019 កន្លងទៅនេះ ហើយបន្ទាប់មកស្មាតហ្វូន OnePlus 7T Pro និង OnePlus 7T ក៏ត្រូវបានប្រកាសបង្ហាញកាលពីឆ្នាំមុននេះដូចគ្នា។ តាមការពិនិត្យរបស់ស្ថាប័ន DxOMark នេះ ស្មាតហ្វូន OnePlus 7T Pro នេះ មើលទៅមិនសូវខុសគ្នាពីស្មាតហ្វូន OnePlus 7 Pro នោះទេ៕