no-alternative title
no-alternative title

ស្មាតហ្វូន Nokia 2.2 ទទួលបាននូវការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android 10 បន្ទាប់ពី HMD Global កែប្រែកាលវិភាគ

Nokia 2.2 គឺជាស្មាតហ្វូនដំបូងបំផុតដែលបានធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 10 បន្ទាប់ពីក្រុមហ៊ុន HMD Global ធ្វើការកែប្រែទៅលើតារាងកាលវិភាគនៃការអាប់ដេតទៅលើ Android 10 របស់ខ្លួនកាលពីសប្តាហ៍មុននេះ។ ស្មាតហ្វូននេះ កាលពីដំបូង គ្រោងនឹងធ្វើការអាប់ដេតកាលពីដើមខែត្រីមាសនេះ ជាមួយនឹងស្មាតហ្វូនចំនួន 3 ទៀតប៉ុន្តែការធ្វើបច្ចុបន្នភាពស្មាតហ្វូននេះត្រូវបានពន្យារពេល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធប្រតិបត្តិការ Android 10 នឹងនាំយកនូវមុខងារជាច្រើនសម្រាប់ស្មាតហ្វូន Nokia 2.2 ដូចជា System-Wide Dark Mode, Smart Replies, Family link for Digital Wellbeing និងការគ្រប់គ្រងទៅលើឯកជនភាពជាច្រើនទៀត។ ការធ្វើបច្ចុប្បន្នភាពនេះគឺមានការភ្ជាប់ជាមួយនឹង Patch សុវត្ថិភាពសម្រាប់ខែកុម្ភៈ ឆ្នាំ 2020 នេះ។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងខែមិថុនា កាលពីឆ្នាំមុននេះ ហើយវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ថែមទៀត។ ស្មាតហ្វូននេះអាចនឹងធ្វើការអាប់ដេត OS បានម្តងទៀតផងដែរ។ 

ស្មាតហ្វូន Nokia 2.2 នេះមានអេក្រង់ទំហំ 5.71-inch HD+ ជាមួយនឹងការឌីស្សាញ waterdrop notch។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Helio A22 processor ជាមួយនឹងរ៉េមទំហំ 2GB ឬ 3GB និងម៉េមូរីទំហំ 16GB ឬ 32GB ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP selfie ថែមទៀត។ ស្មាតហ្វូននេះមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ ប៉ុន្តែវាមានប៊ូតុង Google Assistant ថែមទៀតផង។ ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 3000mAh ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ស្ងាត់ៗ MG ត្រៀមឡាន SUV Off-Road ស៊េរីថ្មីខ្លួន ប្រជែងជាមួយ Ford Everest និង Toyota Prado

ស្ងាត់ៗ MG ត្រៀមឡាន SUV Off-Road ស៊េរីថ្មីខ្លួន ប្រជែងជាមួយ Ford Everest និង Toyota Prado

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន