no-alternative title
no-alternative title

ស្មាតហ្វូនដែលមានកាមេរ៉ាទំហំ 192 មេហ្គាភិចសែល ដំបូងគេលើលោក នឹងបង្ហាញវត្តមាននៅខែក្រោយនេះ

យើងដឹងហើយថាការវិវត្តន៍នៃប្រព័ន្ធសែនស័រកាមេរ៉ាថតរូបនៅលើស្មាតហ្វូនក្នុងរយះពេលមួយឆ្នាំចុងក្រោយនេះគឺពិតជាមានទំហំអស្ចារ្យមែនទែនគឺយើងសឹងតែលែងបានឃើញស្មាតហ្វូនដែលបំពាក់កាមេរ៉ាទំហំ 12MP និង 16MP តទៀតហើយ ដោយស្មាតហ្វូនបច្ចុប្បន្នមិនថាស្មាតហ្វូនធុនកណ្តាល ឬធុនកំពូលនោះទេគឺប្រើប្រាស់សែនស័រកាមេរ៉ាគោលយ៉ាងហោចណាស់ក៏ទំហំចាប់ពី 32MP, 48MP ដល់ 64MP ដែរ។ ទោះបីជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូនដូចជា Samsung និង Apple បានបញ្ឈប់សង្គ្រាមក្នុងការប្រើប្រាស់នូវទំហំសែនស័រកាមេរ៉ាត្រឹម 12 MP អស់រយៈពេលជាយូរមកហើយក្តី ប៉ុន្តែសង្គ្រាមក្នុងការប្រើប្រាស់សែនស័រកាមេរ៉ានៅតែបន្តកើតមានជាពិសេសក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនតែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកបើយោងតាមព័ត៌មានថ្មីមួយបានអោយដឹងថាទូរស័ព្ទស្មាតហ្វូនដំបូងគេក្នុងលោកដែលបំពាក់សែនស័រកាមេរ៉ាទំហំធំរហូតដល់ទៅ 192MP នឹងបង្ហាញខ្លួននៅខែក្រោយនេះ។ ដោយបច្ចុប្បន្ននេះស្មាតហ្វូនដែលបំពាក់សែនស័រកាមេរ៉ាធំជាងគេគឺមានតែស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung និង Xiaomi ប៉ុណ្ណោះជាមួយទំហំសែនស័រ 108MP ដូច្នេះបានធ្វើអោយក្រុមហ៊ុន Samsung និង Xiaomi គឺជាក្រុមហ៊ុនឈានមុខគេក្នុងការប្រើប្រាស់សែនស័រកាមេរ៉ាដែលមានទំហំមេហ្គាភិចសែលធំជាងគេបង្អស់នាពេលបច្ចុប្បន្ន។ 

ប៉ុន្តែទោះជាយ៉ាងណាបើតាមព័ត៌មានថ្មីបាននិយាយថាស្មាតហ្វូនដែលនឹងចូលខ្លួនមកប្រកូតប្រជែងជាមួយកាមេរ៉ាស្មាតហ្វូនទំហំយក្សរបស់ Samsung និង Xiaomi នឹងបង្ហាញវត្តមាននៅខែក្រោយនេះ (ខែឧសភា)។ បើតាមការបញ្ជាក់ដោយគណនី Weibo ដែលមានឈ្មោះថា “Digital Chat Station” បាននិយាយថាស្មាតហ្វូនស៊េរីថ្មីដែលបំពាក់សែនស័រកាមេរ៉ាធំរហូតដល់ទៅ 192 មេហ្គាភិចសែលនឹងបង្ហាញវត្តមាននៅខែក្រោយនេះ។ គណនីដដែលនេះបានបន្តថាស្មាតហ្វូនស៊េរីថ្មីដែលបំពាក់សែនស័រទំហំ 192 មេហ្គាភិចសែលនោះនឹងប្រើប្រាស់បន្ទះឈីប Snapdragon 765 ដែលវាមិនមែនជាស្មាតហ្វូន Flagship  នោះទេ ហើយវាជាស្មាតហ្វូនស៊េរីថ្មីមានផ្លោកកាមេរ៉ាធំដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់នូវបទពិសោធន៍ថតរូបដ៏អស្ចារ្យក្នុងតម្លៃថោកសមរម្យ។ 

បើទោះបីជាមានការអះអាងបែបនេះក្តីប៉ុន្តែប្រភពមិនបានបង្ហើបពីស្មាតហ្វូនស៊េរីថ្មីដំបូងគេដែលបំពាក់សែនស័រកាមេរ៉ាទំហំធំដល់ទៅ 192MP មួយនេះជារបស់ក្រុមហ៊ុន មួយណានោះទេ ក៏ប៉ុន្តែគេមានការសង្ស័យថាស្មាតហ្វូននេះអាចនឹងប្រសូត្រចេញពីក្រុមហ៊ុន LG ព្រោះថាថ្មីៗនេះក្រុមហ៊ុនមួយនេះត្រូវបានគេដឹងថាត្រៀមបញ្ចេញស្មាតហ្វូនស៊េរីថ្មីប្រភេទ 5G ដែលប្រើប្រាស់បន្ទះឈីបស៊េរី Snapdragon 760។  ប៉ុន្តែបច្ចុប្បន្ននេះសែនស័រកាមេរ៉ាស្មាតហ្វូនធំជាងគេបង្អស់គឺ 108MP ដែលជាសែនស័រផលិតឡើងដោយក្រុមហ៊ុន Samsung ហើយមានប្រើតែនៅលើកំពូលស្មាតហ្វូន Galaxy S20 Ultra និង Xiaomi Mi 10 Series តែប៉ុណ្ណោះ។ ចឹងចាំអ៊ុតមើលទាំងអស់គ្នាថាតើស្មាតហ្វូនស៊េរីថ្មីដែលមានផ្លោកធំហ៊ានបំពាក់សែនស័រកាមេរ៉ាទំហំធំដល់ទៅ 192MP ដំបូងគេបង្អស់ក្នុងពិភពស្មាតហ្វូនមួយោះជាម៉ូដែលអ្វី និងជារបស់ក្រុមហ៊ុនផលិតស្មាតហ្វូនមួយណាដែរទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម