no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone បានបង្ហាញវត្តមាននៅលើទីផ្សាររយៈពេល 12 ឆ្នាំហើយ និងបានធ្វើអោយ Apple ក្លាយជាក្រុមហ៊ុនដែលមានតម្លៃ 1 ពាន់ពាន់លានដុល្លារអាមេរិក

រហូតមកដល់ពេលនេះ មានរយៈពេល 12 ឆ្នាំហើយដែលក្រុមហ៊ុន Apple បញ្ចេញនូវ iPhone របស់ខ្លួននៅលើទីផ្សារនោះ។ មានមនុស្សជាច្រើនដែលនៅរង់ចាំទិញនៅ Apple Stores ដែលអ្នកខ្លះរង់ចាំទិញអស់រយៈពេលជាច្រើនថ្ងៃ ដើម្បីទទួលបាននូវស្មាតហ្វូនដែលមានម៉េមូរីទំហំ 4GB នៅក្នុងតម្លៃ $499 និងទំហំ 8GB ដែលមានតម្លៃ $599។ ស្មាតហ្វូននេះត្រូវបានបង្ហាញនៅថ្ងៃទី 9 ខែមករាដោយលោក Steve Jobs ហើយវាក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងក្លាពីសារព័ត៌មាន និងសាធារណជនផងដែរ។ នេះគឺជារបត់ថ្មីនៅក្នុងឧស្សាហកម្មស្មាតហ្វូន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនោះគឺ OG iPhone ដំណើរនៅលើ EDGE network និង WiFi របស់AT&T ដែលជាទូរស័ព្ទមានការប្រើប្រាស់នូវអេក្រង់ Touchscreen, Multi-Touch និងមានអេក្រង់ទំហំធំដល់ទៅ 3.5-inch display ដែលធ្វើអោយស្មាតហ្វូននេះ ពេញនិយមលក់ខ្លាំងមែនទែន។ ស្មាតហ្វូននេះ នៅមិនទាន់មានសមត្ថភាពក្នុងការដំណើរការនៅលើ MMS ឬសមត្ថភាពនៅក្នុងការថតវីដេអូនោះទេ អ្នកប្រើប្រាស់ជាច្រើនមិនអាចធ្វើការ Cut និង Paste បាននោះទេ ហើយប្រសិនបើគ្មានបច្ចេកវិទ្យា 3G នោះ iPhone ក៏មិនអាចទទួលបាននូវការខលបាននោះទេ ខណៈពេលដែល browser ក៏ត្រូវបានគេប្រើប្រាស់ហើយនោះ។

ជាមួយនឹងវត្តមានរបស់ iPhone លោក Steve Ballmer របស់ក្រុមហ៊ុន Microsoft ក៏ធ្វើការចំអកទៅលើស្មាតហ្វូននេះផងដែរ។ លោក Steve Ballmer បាននិយាយចំអកថាស្មាតហ្វូននេះ គឺមិនមាន Keyboard នោះទេ ដែលមានន័យថា iPhone គឺគ្មានភាពទាក់ទាញអ្វីនោះទេ នៅក្នុងសហគ្រាសធំៗនោះ។ គាត់ទស្សន៍ទាយថា ក្រុមហ៊ុន Apple ប្រហែលជាមានចំណែកទីផ្សារប្រហែលជា 2% ទៅ 3% តែប៉ុណ្ណោះ ប៉ុន្តែក្រោយមកអ្វីដែលការព្យាករណ៍នេះ គឺខុសទាំងស្រុង។ រយៈពេលនៃការបង្ហាញ iPhone ត្រឹមតែមួយខែប៉ុណ្ណោះ សហស្ថាបនិកលោក Jim Balsillie របស់ក្រុមហ៊ុន BlackBerry គឺគ្មានការព្រួយបារម្ភអ្វីនោះទេ។ 

នាយកប្រតិបត្តិនេះ បាននិយាយថា ក្រុមហ៊ុន Apple និង iPhone គឺហាក់ដូចជាមានការរវល់ខ្លាំងមែនទែនហើយវាក៏មានជម្រើសជាច្រើនសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែមនុស្សជាច្រើន នឹងធ្វើការជ្រើសរើសក្រុមហ៊ុន BlackBerry។ ក្រោយមកមានក្រុមហ៊ុនជាច្រើនក៏ធ្វើការព្យាយាមចម្លងតាម iPhone។ សម្រាប់ទូរស័ព្ទតម្លៃថោកគឺ LG Voyager និង Samsung Instinct ក៏មានអេក្រង់ Touchscreens ផងដែរ។ ចាប់ពីថ្ងៃទី 29 ខែមិថុនាដល់ចុងឆ្នាំ 2007 នោះ ក្រុមហ៊ុន Apple បានលក់ iPhone បានចំនួន 1.39 លានគ្រឿងតាមរយៈ Statista ដែលមានការកើនឡើង 11.63 លានគ្រឿងនៅក្នុងឆ្នាំ 2018 រយៈពេលមួយឆ្នាំពេញនៃការបញ្ចេញស្មាតហ្វូននេះនៅលើទីផ្សារនោះ។ 

ចំនួននៃការលក់ iPhone មានការកើនឡើងខ្ពស់បំផុតដល់ទៅ 231.22 លានគ្រឿងនៅក្នុងឆ្នាំ 2015។ ខណៈពេលដែលលោក Steve Jobs បានបញ្ចេញនូវផលិតផលមួយប៉ុណ្ណោះ ដែលធ្វើការផ្លាស់ប្តូរជីវិតរបស់ក្រុមហ៊ុនទាំងមូលនោះ វាក៏មានភាពជោគជ័យមួយទៀតសម្រាប់ iPhone ផងដែរតាមរយៈការប្រកាសបង្ហាញនូវ App Store នៅក្នុងឆ្នាំ 2008 និងការបញ្ចេញនូវ iPad និង Apple Watch នោះ។ កាលពីឆ្នាំមុននេះ Apple បានក្លាយជាក្រុមហ៊ុនដំបូងបំផុតរបស់សហរដ្ឋអាមេរិកដែលមានតម្លៃដល់ទៅ 1 ពាន់ពាន់លានដុល្លារអាមេរិក ហើយ iPhone XR គឺក្លាយជាម៉ូដែលលក់ដាច់បំផុតនៅក្នុងឆ្នាំនេះ។ សូមជំរាបថា កាលពីថ្ងៃទី 29 ខែមិថុនាឆ្នាំ 2007 ស្មាតហ្វូននេះ លក់ផ្តាច់មុខនៅលើ AT&T និងការលក់របស់ Apple នៅលើអនឡាញ។ ក្រុមហ៊ុន Apple បានអនុញ្ញាតអោយអតិថិជនម្នាក់ទិញបានតែ 2 គ្រឿងប៉ុណ្ណោះ ខណៈពេលដែល AT&T លក់អោយអតិថិជនម្នាក់តែមួយគ្រឿងប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
Toyota LandCruiser Hybrid ឆ្នាំ 2026 នឹងមាននៅលើទីផ្សារអូស្ត្រាលីនាពាក់កណ្តាលឆ្នាំ 2026

Toyota LandCruiser Hybrid ឆ្នាំ 2026 នឹងមាននៅលើទីផ្សារអូស្ត្រាលីនាពាក់កណ្តាលឆ្នាំ 2026

ដោយ ប៉េងលីន
 Xpeng G7 ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើប មានការបញ្ជាទិញ 10,000 គ្រឿង ត្រឹមរយះពេល 46 នាទីប៉ុណ្ណោះ

Xpeng G7 ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើប មានការបញ្ជាទិញ 10,000 គ្រឿង ត្រឹមរយះពេល 46 នាទីប៉ុណ្ណោះ

ដោយ ប៉េងលីន
GAC បើកទទួលការបញ្ជាទិញមុនឡានហោះដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Hong Kong Auto Show 2025

GAC បើកទទួលការបញ្ជាទិញមុនឡានហោះដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Hong Kong Auto Show 2025

ដោយ ប៉េងលីន