ទូរស័ព្ទ iPhone ដំបូងដែលមានអេក្រង់លាតពេញផ្ទៃគ្មានឆកនឹងមកដល់នៅរដូវស្លឹកឈើជ្រុះនាឆ្នាំ 2021

អ្នកវិភាគល្បីឈ្មោះមួយរូបគឺលោក Ming-Chi Kuo បានគូសបង្ហាញថាទូរស័ព្ទ iPhone 2020 របស់ Apple នឹងបំពាក់នូវម៉ូឌុលកាមេរ៉ាមុខ TrueDepth តូចជាងមុនដែលជាលទ្ធផលនឹងធ្វើអោយក្បាលឆកអេក្រង់មានទំហំរួមតូចជាងមុនផងដែរ។ លោក Kuo បានពន្យល់ថាស្មាតហ្វូនដែលនឹងបំពាក់ម៉ូឌុលកាមេរ៉ាមុខតូចដូចនេះវានឹងធ្វើការកាត់បន្ថយទំហំ Notch សម្រាប់ដាក់វាអោយនៅតូចផងដែរ។ បន្ថែមពីនេះ មអ្នកវិភាគបានព្យាករណ៍ថា ការរចនាឡើងវិញនៃស្នាមឆកក្បាលអេក្រង់សម្រាប់ iPhone ជំនាន់ថ្មី 2020 គឺមិនមានអ្វីខុសឆ្ងាយពីការរចនាដែលបានប្រើនៅលើ iPhone X និង XS Max នោះទេ ប៉ុន្តែពួកគេមិនបានបង្ហាញពីលក្ខណះលម្អិតពីការផ្លាស់ប្តូរការរចនាថ្មីនោះនៅឡើយទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាងនេះទៅទៀត iPhone 2020 ត្រូវបានគេរំពឹងថា នឹងមានការបង្កើនស្រទាប់លែនកាមេរ៉ាក្រោយឡើងដល់ 7 ស្រទាប់ (7P Lens System) ថែមទៀតផងដែលបច្ចុប្បន្នគឺមាន 6 ស្រទាប់។ លោក Ming-Chi Kuo ក៏បានធ្វើការទស្សន៍ទាយពីអនាគតនៃជំនាន់ទូរស័ព្ទ iPhone 2021 ផងដែរថានឹងមានការលុបបំបាត់ចោលទាំងស្រុងនៅស្នាមឆកអេក្រង់ហើយជំនូសមកវិញនៅអេក្រង់លាតពេញផ្ទៃតែម្តង ហើយ iPhone ដំបូងដែលមានអេក្រង់លាតពេញផ្ទៃនឹងត្រូវបង្ហាញវត្តមាននៅលរដូវស្លឹកឈើជ្រុះនាឆ្នាំ 2021។ ការលប់បំបាត់ឆកពីលើអេក្រង់ដែលនឹងកើតមានសម្រាប់ iPhone 2021 ត្រូវអ្នកវិភាគពន្យល់ថារាល់សែនស័រ និងកាមេរ៉ា TrueDepth នឹងត្រូវបានបង្កប់ក្រោមអេក្រង់ ឬក៏ Apple អាចប្តូរមកប្រើបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់វិញផងដែរ។ 

របាយការណ៍នេះស្របទៅនឹងរបាយការណ៍ថ្មីៗដែលបាននិយាយថាក្រុមហ៊ុន Apple គ្រោងចេញលក់ iPhone ដែលប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ (Touch ID Under Display) ដើម្បីលក់ផ្តាច់មុខក្នុងទីផ្សារប្រទេសចិន ហើយ iPhone នោះនឹងមានតម្លៃធូរថ្លៃដើម្បីធ្វើការប្រកូតប្រជែងទីផ្សារជាមួយស្មាតហ្វូន Android ដែលមានតម្លៃខ្ទង់ប្រមាណជា CNY5,000 យ័ន ឬប្រហែល $750 អាមេរិកដែលជាតម្លៃសមរម្យមួយសម្រាប់ប្រជាជនចិន ហើយវាក៏ជាយុទ្ធសាស្ត្រតែមួយគត់ក្នុងការបង្កើនទីផ្សាររបស់ម៉ាក់ទូរស័ព្ទ iPhone ឡើងវិញនៅទីផ្សារប្រទេសកុម្មុនីសដែលមានឥទ្ធិពលសេដ្ឋកិច្ចខ្លាំងក្លាក្នុងតំបន់អាស៊ីមួយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន
Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

ដោយ ប៉េងលីន
ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ដោយ ប៉េងលីន
រថយន្តជំនាន់ថ្មី  BYD Qin L DM-i នឹងបង្ហាញខ្លួននៅលើទីផ្សារនៅថ្ងៃទី 29 ឧសភា ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

រថយន្តជំនាន់ថ្មី BYD Qin L DM-i នឹងបង្ហាញខ្លួននៅលើទីផ្សារនៅថ្ងៃទី 29 ឧសភា ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

ដោយ ប៉េងលីន
iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

ដោយ ប៉េងលីន