នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានបញ្ជាក់នៅលើបណ្តាញសង្គម Weibo ថា ខ្លួននឹងប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី OPPO Reno2 series នៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូននេះ មានលេខកូដ r PCKM00 / PCKT00 ដែលលេខនេះត្រូវប្រទះឃើញនៅលើ TENAA ផងដែរ។ លេខកូដ PCKM00 ថ្មីៗនេះ ក៏ប្រទះឃើញនៅលើ Geekbench ហើយនៅថ្ងៃនេះ លេខម៉ូឌែលដូចគ្នានេះក៏បង្ហាញខ្លួននៅលើ AnTuTu ដែលមានបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។
ការបង្ហាញវត្តមានរបស់ស្មាតហ្វូន PCKM00 OPPO នៅលើ AnTuTu នេះគឺមានការទម្លាយថា វាប្រើប្រាស់នូវបន្ទះឈីប Snapdragon 730G SoCនិងក្រាហ្វិកកាត Adreno 618 GPU ។ បន្ទះឈីបនេះ គឺប្រើប្រាស់នូវរ៉េមទំហំ 8GB។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS។ នៅមិនទាន់មានការបង្ហាញអំពីទំហំអេក្រង់របស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូននេះ ប្រហែលជាទ្រទ្រង់នូវអេក្រង់កម្រិតភាពច្បាស់ Full HD+ 1080x2400px ថែមទៀត។
នៅក្នុងបញ្ជីរបស់ស្មាតហ្វូន OPPO Reno 2 នៅលើ AnTuTu បង្ហាញថា ស្មាតហ្វូននេះ មានពិន្ទុ 259,109។ ស្មាតហ្វូន Redmi K20 នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 730 និងមានពិន្ទុ 218,625។ មានការបញ្ជាក់ថា ក្រុមហ៊ុន Oppo ក៏ធ្វើការពង្រឹងទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Reno 2 តាមរយៈបន្ទះឈីប SD730G។ AnTuTu បានអះអាងថា ស្មាតហ្វូន Reno2 នេះ មានពិន្ទុ 95561, 71241, 46844 និង 45063 សម្រាប់ CPU, GPU, memory និង UX benchmarks។ នៅក្នុងបញ្ជី Geekbench របស់ស្មាតហ្វូន Reno2 នេះ បានបង្ហាញថា វាភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 675 និងរ៉េមទំហំ 8GB ។ ក្រុមហ៊ុន Oppo បញ្ជាក់ថា ស្មាតហ្វូន Reno2 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 730G ។ ក្រុមហ៊ុននេះក៏ប្រហែលជាមានស្មាតហ្វូនម៉ូឌែលមួយទៀតដែលប្រើប្រាស់នូវបន្ទះឈីប SD675 edition ។
ស្មាតហ្វូន Reno2 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសចិន ជាមួយនឹងពណ៌ Ocean Blue និង Mist Pink។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.5 អ៊ីង ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូននេះ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB សម្រាប់ប្រទេសចិន។ ស្មាតហ្វូន Reno2 ភ្ជាប់ជាមួយនឹងកាមេរ៉ាផុស ដែលមានរាងជាព្រុយត្រីទំហំ 16MP និងភ្លើង LED flash។ កាមេរ៉ាខាងក្រោយរបស់វាមាន 4 គ្រាប់ដែលមានទំហំ 48MP+13MP+8MP+2MP។ នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូននេះមានតម្លៃប្រហែលជា Rs. 35,000 (~$485) ៕