no-alternative title
no-alternative title

LG CINEBEAM 4K នាំយកនូវទស្សនីយភាពដ៏ភ្លឺច្បាស់ និងឆ្លាតវៃប្រកបដោយគុណភាពខ្ពស់បំផុតនៅក្នុងទ្វីបអ៊ឺរ៉ុប

ម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មី CineBeam 4K UHD projector របស់ក្រុមហ៊ុន LG Electronics បានបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងទ្វីបអ៊ឺរ៉ុបក្នុងព្រឹត្តិការណ៍ IFA 2019 ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាច្រើនដែលកំពុងតែមានការកើនឡើងខ្លាំងជាពិសេសនេះគឺជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់ Home Cinema ។ វាអាចធ្វើការបញ្ចាំងរូបភាពបានច្បាស់ម៉ត់ រូបភាពធំល្អត្រជាក់ភ្នែក។ ម៉ាស៊ីនបញ្ចាំងរូបភាព Ultra Short Throw (UST) 4K UHD CineBeam Laser projector (model HU85L) និង LG 4K UHD CineBeam LED projector (model HU70L) ដំបូងបំផុតរបស់ក្រុមហ៊ុន LG នឹងអាចរកទិញបាននៅក្នុងទ្វីបអ៊ឺរ៉ុបនៅខែក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមអរគុណទៅដល់បច្ចេកវិទ្យាច្នៃប្រឌិត Wheel-less Laser និង LED technology របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG នោះ ម៉ាស៊ីនបញ្ចាំងរូបភាព 4K UHD projectors ទាំងពីរនេះផ្តល់នូវទស្សនីយភាពច្បាស់ស្រស់ស្អាតជាមួយនឹងកម្រិតពណ៌ដែលមិនគួរអោយជឿនោះទេ វាមានកម្រិតពណ៌ច្បាស់ជាងការប្រើប្រាស់នូវម៉ាស៊ីនបញ្ចាំងរូបភាព Digital Light Processing (DLP) projectors ដែលកំពុងតែមានវត្តមាននៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។

ម៉ាស៊ីនបញ្ចាំងរូបភាពនេះ ក៏ឈ្នះពានរង្វាន់ជាច្រើនផងដែរ ដូចជា 2019 CES Innovation Award, Red Dot Design Awardនិង iF Design Award ហើយម៉ូឌែល HU85L ប្រើប្រាស់នូវប្រព័ន្ធ 3- -channel laser system ដែលអាចធ្វើការបង្កើតនូវពណ៌ពន្លឺពណ៌ខៀវ និងក្រហមបានច្បាស់តាមរយៈបច្ចេកវិទ្យាផ្តាច់មុខ Wheel-less Laser និង LED technology របស់ក្រុមហ៊ុនLG នេះ។ វាអាចធ្វើការផ្តល់នូវកម្រិតពណ៌ច្បាស់់ដល់ទៅ 97% DCI-P3 colorនិង 12-bit color processing រួមជាមួយនឹង 2,700 ANSI lumens ថែមទៀត។ សម្រាប់បច្ចេកវិទ្យា UST technologyសម្រាប់ម៉ូឌែល LG HU85L អាចធ្វើការបញ្ចាំងទៅលើជញ្ជាំងបានដល់ទៅ 5.6 សង់ទីម៉ែត្រនៅក្នុងកម្រិតរូបភាព 90-inch ទៅដល់ 120-inch។

ម៉ាស៊ីនចាក់បញ្ចាំងរូបភាព HU70L projector នេះគឺផ្តល់នូវបទពិសោធន៍នៃការទស្សនាអស្ចារ្យបំផុតជាមួយនឹងកមម្រិតបញ្ចាំងបានដល់ទៅ 140 inches និងកម្រិតពន្លៃដល់ទៅ 1500 ANSI lumens និង 92% DCI-P3 color ។ ម៉ាស៊ីនបញ្ចាំងនេះមានភ្លើង LEDs ចំនួន 4 គឺពណ៌ក្រហម បៃតង និងខៀវ បន្ថែមជាមួយនឹងពន្លឺ LED boosting ទី 4 ដែលជំនួយទៅលើពន្លឺ ពណ៌ Contrast នៅក្នុងកម្រិតខ្ពស់ថែមទៀត។

CineBeam projectors នេះ ភ្ជាប់ជាមួយនឹងរន្ធ USB, HDMI, Ethernet  និង wireless mirroring (Android និង iOS) ថែមទៀត។ វាអាចធ្វើការ Stream នៅលើ Netflix, Amazon, YouTube និងសេវាកម្មជាច្រើនទៀតបានផងដែរ។ ម៉ាស៊ីនបញ្ចាំងរូបភាព LG 4K UHD CineBeam Laser និង LG 4K UHD CineBeam LED projectors នឹងបង្ហាញវត្តមាននៅក្នុងសណ្ឋាគារ Ellington Hotel ក្នុងទីក្រុងប៊ែកឡាំងនៅក្នុងព្រឹត្តិការណ៍ IFA2019 ៕

 

ព័ត៌មានពាណិជ្ជកម្ម