no-alternative title
no-alternative title

យោងតាមដំណឹងថ្មីបំផុតចេញពី Xperia Blog បានបញ្ជាក់អោយដឹងថា Sony Xperia Pro គឺនិងមានដាក់លក់នៅលើទីផ្សារនៅក្នុងពេលឆាប់ៗនេះហើយ

កាលពីខែកុម្ភៈឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន Sony បានបង្ហាញនូវស្មាតហ្វូន Sony Xperia 1 II, Xperia 10 II រួមជាមួយនិងស្មាតហ្វូន Xperia Pro។ នៅពេលនោះ ក្រុមហ៊ុនជប៉ុនមួយនេះ បានដាក់លក់តែ Sony Xperia 1 II, Xperia 10 II ប៉ុណ្ណោះ ដោយក្រុមហ៊ុននេះ នៅមិនទាន់ចាប់ផ្តើមដាក់លក់ស្មាតហ្វូន Xperia Pro នៅឡើយទេ។ នៅពេលនេះ យោងតាមដំណឹងថ្មីបំផុតចេញពី Xperia Blog នោះ គឺបានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុននេះពេលនេះ បានត្រៀមខ្លួនក្នុងការដាក់លក់ស្មាតហ្វូន Xperia Pro នៅក្នុងទីផ្សារនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពដដែលបាននិយាយថា លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xperia Pro គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន  Xperia I II អញ្ចឹងដែរ ស្មាតហ្វូននេះ ក៏មានមុខងារពិសេសទៅលើការថតរូបភាព និងថតវីដេអូផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេដឹថា ក៏នឹងត្រៀមខ្លួនក្នុងការបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនោះទេ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ខណៈពេលដែល Firmware របស់វាគឺស្ថិតនៅក្នុង Servers របស់ក្រុមហ៊ុន Sony រួចហើយ។

ស្មាតហ្វូន Sony Xperia Pro មានអេក្រង់ទំហំ 6.5-inch 4K HDR OLD ដែលមានកម្រិត 21:9 aspect ratio។ ស្មាតហ្វូន នេះ មានកញ្ចក់ការពារ Gorilla Glass 6 និងបច្ចេកវិទ្យាការពារទឹក IP68 ថែមទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 8-megapixel ជាមួយនឹង  f/2.0 aperture  និងមាននកាមេរ៉ាខាងក្រោយទំហំ 12-megapixel ជាមួយនឹង f/1.7 aperture, 12-megapixel ultrawide lens ជាមួយនឹងអមុំកម្រិត 124-degree FOV និង  12-megapixel telephoto sensor ជាមួយនឹង 70mm focal length, 3x optical zoom និង OIS។ ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 OS។

ស្មាតហ្វូន Xperia Pro នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 ដែលមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB UFS storage និងមានរន្ធដោត microSD card បន្ថែមផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,000mAh និង USB-PD charging។ សម្រាប់ការចេញលក់នោះ នៅមិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូននេះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

ដោយ ប៉េងលីន
ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ដោយ ប៉េងលីន