no-alternative title
no-alternative title

កាន់តែច្បាស់ហើយ iPhone 13 Pro និង 13 Pro Max នឹងប្រើបច្ចេកវិទ្យាអេក្រង់ថ្មី LTPO-AMOLED ដែលផលិតដោយ Samsung ពិតមែន.!

យើងដឹងហើយថាកាលពីឆ្នាំ 2020 ក្រុមហ៊ុន Apple បានសម្រេចចិត្តប្រើនូវបច្ចេកវិទ្យាសេវា 5G នៅលើ iPhone 12 Series  ប៉ុន្តែ មិនប្រើអេក្រង់ដែលមានកម្រិត refresh rate  120Hz នោះទេ គឺស្ថិតនៅ 60Hz ដូចជំនាន់ iPhone 11 Series ដដែល។ ទោះយ៉ាងណាក្រុមហ៊ុន Apple ត្រូវបានរបាយការណ៍ជាច្រើនមកថា នឹងធ្វើការផ្លាស់ប្តូរមកប្រើនូវបច្ចេកវិទ្យាអេក្រង់ថ្មីដែលមានកម្រិត refresh rate 120Hz នៅលើ iPhone 13 Series មួយចំនួនដែលត្រៀមចេញនៅត្រីមាសទី 3 ឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយោងតាមរបាយការណ៍ចេញផ្សាយដោយគេហទំហំព័រសារព័ត៌មានកូរ៉េខាងត្បូងដែលមានឈ្មោះថា The Elec ដែលបានដកស្រង់ការចុះផ្សាយបន្តដោយគេហទំព័រស្ថាប័ន UBI Research បានអោយដឹងថា រោងចក្រខ្សែចង្វាក់ផលិតកម្ម A3 របស់ក្រុមហ៊ុន Samsung Display ដែលកន្លងមកបានធ្វើការផ្គត់ផ្គងការផលិតបន្ទះអេក្រង់ LTPS-OLED ទៅអោយ Apple នឹងត្រូវផ្លាស់ប្តូរទៅខ្សែសង្វាក់ផលិតកម្មមកផលិតផតបន្ទះអេក្រង់ LTPO-AMOLED ជំនួសវិញ។

ដោយកន្លងមករោងចក្រនេះ បានផលិតនូវបន្ទះអេក្រង់ LTPO សម្រាប់ប្រើនៅលើនាឡិការដៃ Apple Watch Series។ បើតាមការលើកឡើងរបស់ Samsung Display បានបញ្ជាក់ថា សម្រាប់បន្ទះអេក្រង់ LTPO ថ្មីនេះគឺមានគុណភាពបង្ហាញរូបភាពចេញកម្រិតខ្ពស់ និងប្រើប្រាស់ថាមពលថ្មតិច ប៉ុន្តែ បច្ចេកវិទ្យាអេក្រង់នេះពិបាកក្នុងការផលិតជាងអេក្រង់ជំនាន់មុនៗ។ កត្តានេះហើយដែលបានធ្វើអោយខ្សែសង្វាក់ផលិតកម្ម A3 មិនអាចផលិតបន្ទះអេក្រង់ LTPO ដល់ចំនួនដែលបានកំនត់គឺ 105,000 បន្ទះក្នុងមួយខែ កាលពីឆ្នាំកន្លងទៅ ដោយបានត្រឹមតែ 70,000 បន្ទះប៉ុណ្ណោះក្នុងមួយខែ។

ទោះជាយ៉ាងណាការផ្លាស់ប្តូរមកប្រើបន្ទះអេក្រង់ថ្មី LTPO-AMOLED នៅលើ iPhone 13 គឺមិនមែនគ្រប់ស៊េរីនេះទេ។ បើតាមរបាយការណ៍របស់អ្នកវិភាគលោក Ming-Chi Kuo កន្លងមកបាននិយាយ Apple នឹងប្រើនូវបន្ទះអេក្រង់ LTPO Panel ដែលមានកម្រិត refresh rate 120Hz តែនៅលើ iPhone 13 Pro និង 13 Pro Max ប៉ុណ្ណោះ ចំនែកម៉ូដែល iPhone 13 និង 13 mini នឹងរក្សាអេក្រង់កម្រិត 60Hz ដូចជំនាន់ iPhone 12 Series ដដែល។ បើតាមរបាយការណ៍ចេញពីអ្នកវិភាគមួយរូបផ្សេងទៀតដែលមានឈ្មោះថា Dan Ives មកពីស្ថាប័ន Wedbush Securities បាននិយាយថា ឆ្នាំនេះ Apple នឹងប្រកាសចេញ iPhone 13 Series នៅកំឡុងខែកញ្ញា ដូចរាល់ដង គឺមិនមានការពន្យាពេលដូចឆ្នាំ 2020 ដែលបានប្រកាសចេញ iPhone 12 Series នៅខែតុលា នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម