no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាពពិតរបស់ iPhone 13 mini បានបង្ហាញអំពីការឌីស្សាញកាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ គឺមានភាពខុសប្លែកពីម៉ូដែលមុនៗ

យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន iPhone 13 Series ថ្មីនេះ នៅក្នុងខែកញ្ញាឆ្នាំនេះហើយ។ ដូចគ្នាទៅនឹងស្មាតហ្វូន iPhone 12 Series អញ្ចឹងដែរ ស្មាតហ្វូនស៊េរីថ្មីនេះ គឺនឹងមាន 4 ម៉ូដែលដូច្នេះ យើងគ្រប់គ្នា នឹងឃើញវត្តមានរបស់ស្មាតហ្វូន iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក៏មានរបាយការណ៍ជាច្រើនដែលនិយាយអំពីស្មាតហ្វូននេះផងដែរ។ ជាមួយនឹងការផ្លាស់ប្តូរទៅលើការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូន iPhone 13 series គេក៏ឃើញមានការបង្ហាញអំពីការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូន  iPhone 13 mini នេះផងដែរ។ ខាងក្រោមនេះ គឺជារូបរាងដំបូងបំផុតរបស់ស្មាតហ្វូន  iPhone 13 mini នេះ។ សូមជំរាបថា នេះគឺជាគំរូរបស់ស្មាតហ្វូននេះតែប៉ុណ្ណោះ។ គំរូរបស់ស្មាតហ្វូននេះ គឺបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន iPhone 13 mini នេះ។ ស្មាតហ្វូន  iPhone 13 mini នឹងមានកាមេរ៉ាភ្លោះ ហើយវាមានការឌីស្សាញកាមេរ៉ាខាងក្រោយដែលខុសប្លែកពីមុន។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន iPhone 13 mini នឹងមានកម្រាស់ក្រាស់ជាងស្មាតហ្វូន iPhone 12 mini បន្តិចផងដែរ។

ស្មាតហ្វូន iPhone 13 Pro និង iPhone 13 Pro Max នឹងប្រើប្រាស់នូវអេក្រង់ Samsung’s 120Hz LTPO OLED ហើយនិងមានការទ្រទ្រង់ទៅលើ 120Hz adaptive refresh rate ដែលអាចធ្វើការផ្លាស់ប្តូរនូវកម្រិតអេក្រង់ពី  1-120Hz ផ្អែកទៅលើ Content នៃការទស្សនាផងដែរ។ នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Apple ប្រើប្រាស់នូវកម្រិតអេក្រង់លើសពី 60Hz។ បន្ថែមពីនេះទៀតនោះ ក៏មានរបាយការណ៍ជាច្រើនបាននិយាយដែរថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅលើ  Face ID និង Touch ID ក្នុងការដោះសោរថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប A15 Bionic processor ហើយនិងមានការទ្រទ្រង់ទៅលើ  Wi-Fi 6E technology ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម