no-alternative title

របាយការណ៍ថ្មីបញ្ជាក់ថា Samsung នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2200 SoC ថ្មីរបស់ខ្លួនទាំងនៅលើស្មាតហ្វូន និងនៅលើកុំព្យូទ័រយួរដៃផងដែរ

ក្រុមហ៊ុន  Samsung និង AMD បានធ្វើការជាមួយគ្នាក្នុងការអភិវឌ្ឍទៅលើក្រាហ្វិកកាត GPU ហើយក៏នឹងត្រៀមប្រកាសចេញជាផ្លូវការណ៍នៅចុងឆ្នាំនេះហើយ។ បើតាមដឹងនោះ គឺថា បន្ទះឈីបនេះ ស្ថិតនៅក្រោមបន្ទះឈីបត្រកូល Samsung Exynos ហើយនេះ គឺជាបន្ទះឈីបដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ។ នៅពេលនេះ របាយការណ៍ថ្មីចេញពី The Korean Economic Daily ថា ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រយួរដៃថ្មីដែលប្រើប្រាស់នូវបន្ទះឈីបថ្មីផងដែរ។ ឈ្មោះរបស់បន្ទះឈីបនេះគឺជាបន្ទះឈីប Exynos 2200 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា បន្ទះឈីបថ្មីនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Flagship ជាច្រើនរួមជាមួយនឹងថេប្លេតជាច្រើនទៀតរបស់ខ្លួន។ នៅពេលនេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា Samsung ក៏នឹងប្រើប្រាស់នូវបន្ទះឈីបនេះ នៅលើកុំព្យូទ័រយួរដៃមួយដើម្បីប្រកួតប្រជែងជាមួយនឹងបន្ទះឈីប Apple M1។ ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវកុំព្យូទ័រយួរដៃដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows នៅក្នុងឆមាសទី 2 នៅឆ្នាំនេះ។ ក្រុមហ៊ុន Samsung ក៏ធ្លាប់ប្រកាសបង្ហាញនូវកុំព្យូទ័រ Galaxy Book S ដែលមានបន្ទះឈីប Snapdragon 8Cx chipset ផងដែរ។

សូមជំរាបថា នេះគឺជាលើកដំបូងដែលក្រុមហ៊ុន Samsung ប្រើប្រាស់នូវបន្ទះឈីបនៅលើកុំព្យូទ័រផង និងលើស្មាតហ្វូនផង។ មានការព្យាករណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ នឹងបង្ហាញនូវស្មាតហ្វូនដែលមានបន្ទះឈីប Exynos 2200 នៅក្នុងពេលនេះ ប៉ុន្តែបន្ទះឈីបនេះ អាចនឹងបង្ហាញខ្លួននៅលើស្មាតហ្វូន Galaxy S22 នៅឆ្នាំក្រោយនេះហើយ។ រហូតមកដល់ម៉ោងនេះ គឺនៅមិនទាន់មានការបញ្ជាក់អំពីបន្ទះឈីបថ្មីនៅឡើយទេ។ អ្នកតាមដាននានារំពឹងថា បន្ទឈីបនេះគឺនឹងមានព័ត៌មានជាច្រើនទៀតដែលនឹងទម្លាយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន