ក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក Techno ទើបតែបានប្រកាសចេញនូវទូរស័ព្ទឆ្លាតលំដាប់ថវិកាជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Techno Pova 2។ ទូរស័ព្ទឆ្លាតជំនាន់ថ្មីនេះគឺជាការ Upgrade ពីម៉ូដែល Pova ដែលចេញកាលពីឆ្នាំមុន។ Techno Pova 2 ត្រូវបានក្រុមហ៊ុនធ្វើការ Upgrade លើបន្ទះអេក្រង់ធំជាងជំនាន់មុនឡើងដល់ 6.9 អ៊ីង និងគាំទ្រកម្រិតបង្ហាញចេញបានដល់ Full-HD+ លើខ្នាត 20.5:9 ratio។ ប៉ុន្តែនៅរក្សាកម្រិតល្បឿន refresh rate 60Hz ជាមួយកម្រិត Touch sampling rate 180Hz ដូចជំនាន់មុនដដែល។
ចំនែកកំលាំងម៉ាស៊ីន និងទំហំថ្មរបស់ Techno Pova 2 ក៏បានធ្វើការ Upgrade ឡើងខ្លាំងជាងជំនាន់មុនផងដែរ ដោយក្នុងនោះ Pova 2 បានបំពាក់មកជាមួយបន្ទះឈីប MediaTek Helio G85 12nm ប្រើអង្គគណនា Cortex-A75 និង GPU Mali-G52 MC2។
ម៉ាស៊ីនរបស់ Pova 2 មានភ្ជាប់ដោយរ៉េមទំហំ 6GB និងទំហំផ្ទុក 128GB ដូចជំនាន់មុន ព្រមទាំងអាចដាក់បន្ថែមទំហំផ្ទុកជាមួយ microSD បានផងដែរ។ សម្រាប់ថ្មដែល Techno បានដាក់បញ្ចូលក្នុងខ្លួនរបស់ Pova 2 គឺមានទំហំធំមហិមាតែម្តងដល់ទៅ 7,000mAh ប៉ុន្តែ គាំទ្របច្ចេកវិទ្យាសាកថ្មត្រឹមកំលាំង 18W ប៉ុណ្ណោះ និងសាកចូលតាមរន្ធ USB-C។
ទូរស័ព្ទឆ្លាតជំនាន់ថ្មីនេះប្រតិបត្តិការដោយ Android 11 និងស្រោបផ្ទៃមុខកម្មវីធីដោយ HiOS7.6។ ជាមួយនឹងប្រតិបត្តិការ HiOS7.6 ថ្មីដែលប្រតិបត្តិការណ៍លើ Android 11 ត្រូវបានក្រុមហ៊ុន Techno បានអភិវឌ្ឍន៍បន្ថែមនូវបច្ចេកវិទ្យា ET Game Engine និង Game Space 2.0 ដើម្បីជួយសម្រួលដល់ការប្រតិបត្តិការលេងហ្គេមបានរលូនល្អជាពិសេសការលេងហ្គេម Mobile Legend: Bang Bang។
ទូរស័ព្ទឆ្លាតជំនាន់ថ្មីនេះប្រើនូវបច្ចេកវិទ្យា Bluetooth 5.0, ប្រើស៊ីមកាតបានពីរគាំទ្រប្រព័ន្ធសេវា 4G VoLTE និងមានវិទ្យុ FM ផងដែរ។ Techno Pova 2 បានធ្វើការ Upgrade ប្រព័ន្ធកាមេរ៉ាក្រោយពីទំហំ 13MP នៅលើ Pova ចេញឆ្នាំទៅឡើងមកដល់ 48MP (F/1.8) និងមានលែនជំនួយទំហំ 2MP ចំនួន 3 គ្រាប់បន្ថែមទៀត រួមនឹងកាមេរ៉ាសែលហ្វីមួយគ្រាប់ទំហំ 8MP។
ទូរស័ព្ទជំនាន់ថ្មីនេះនឹងត្រូវចេញលក់ផ្លូវការណ៍នៅថ្ងៃទី 11 តាមរយះបណ្តាញលក់រាយមួយចំនួនរបស់ក្នុងប្រទេស ភីលីពីន ដូចជាShopee, Lazada, Memo Express និង Kimstore ដែលមានតម្លៃខ្ទង់ប្រហែល PHP 8,000 ឬប្រហែលខ្ទង់ $167៕