បែកធ្លាយរូបភាពថ្មីបង្ហាញថា iPhone 13 គឺនឹងមានពណ៌ថ្មីពីរយ៉ាងស្រស់ស្អាតបន្ថែមទៀត គឺ Orange និង Bronze

មកដល់ថ្ងៃនេះ គឺមានរបាយការណ៍ជាច្រើន ដែលនិយាយអំពីស្មាតហ្វូន iPhone 13 series ។ របាយការណ៍មួយនៅក្នុងចំណោមរបាយការណ៍ជាច្រើននោះគឺថា ស្មាតហ្វូននេះ នឹងមាន notch ដែលមានទំហំតូចជាងមុន។ រូបភាពរបស់ស្មាតហ្វូន iPhone 13 ចេញពី  @Ian Zelbo បានបង្ហាញអំពីអ្វីដែលខុសប្លែកពីគេ។ រូបភាពនេះ គឺជារូបភាពប្រភេទ CAD ដែលគូរដោយ Jon Prosser។ យើងអាចមើលឃើញថា ស្មាតហ្វូន iPhone ថ្មីនេះគឺប្រើប្រាស់នូវការឌីស្សាញកាមេរ៉ាដូចគ្នា និងមានរូបភាព Notch តូចជាងមុន។ អ្វីដែលកាន់តែប្លែកនោះ គឺទៅលើពណ៌របស់ស្មាតហ្វូននេះតែម្តង។ រូបភាពនេះ មានការបង្ហាញថា ស្មាតហ្វូន  iPhone 13 នេះគឺមានពណ៌  orange/bronze យ៉ាងស្រស់ស្អាត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន iPhone 13 Series នេះ គឺនឹងមាន 4 versions។ បើមើលទៅលើរូបរាងខាងក្រៅរបស់ស្មាតហ្វូននេះ មិនមានការផ្លាស់ប្តូរច្រើនបើធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះទេ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីបធំជាងមុន និង Storage ធំជាងមុនផងដែរ។ ក្រុមហ៊ុននេះនឹងធ្វើការ upgrade ទៅលើកម្រិត  refresh rate នៃអេក្រង់របស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ពេលនេះ មានរបាយការណ៍ជាច្រើនដែលនិយាយថា ស្មាតហ្វូន  iPhone 13 series នេះនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញានេះ។

នៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតនេះ មានហេតុផលជាច្រើនដែលក្រុមហ៊ុននេះ បានធ្វើការពន្យារពេលទៅលើការប្រកាសបង្ហាញនូវព្រឹត្តិការណ៍នេះ។ ការបង្ហាញស្មាតហ្វូនជំនាន់ថ្មីនេះ ប្រហែលជាមិនមានការពន្យារពេលនោះទេ។ ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវអេក្រង់ 120Hz LTPO OLED របស់ក្រុមហ៊ុន Samsung នៅលើស្មាតហ្វូន  iPhone 13 series នេះ។ ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Face ID និង Touch ID ផងដែរ។ នេះគឺជាលើកដំបូងបំផុតដែលបច្ចេកវិទ្យា Touch ID នៅតែបន្តក្នុងការប្រើប្រាស់នោះ។ 

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន  iPhone 13 series នឹងប្រើប្រាស់នូវបន្ទះឈីប  A15 Bionic Processor របស់ក្រុមហ៊ុន Apple។ ស្មាតហ្វូននេះ ទ្រទ្រង់នូវបច្ចេកវិទ្យា Wi-Fi 6E technology និងមានការ upgrade ទៅលើកាមេរ៉ាពី  5P (f/2.4 ) ទៅ 6P (f/1.8) ultra-wide-angle lens ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ដោយ ប៉េងលីន
Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន
Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

ដោយ ប៉េងលីន
BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

ដោយ ប៉េងលីន
Ford Motor ពិចារណាឡើងវិញស្តីការផ្លាស់ប្តូរសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួន ទៅផលិតរថយន្តអគ្គិសនីសុទ្ធនៅឆ្នាំ 2030

Ford Motor ពិចារណាឡើងវិញស្តីការផ្លាស់ប្តូរសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួន ទៅផលិតរថយន្តអគ្គិសនីសុទ្ធនៅឆ្នាំ 2030

ដោយ ប៉េងលីន