no-alternative title
no-alternative title

ញាក់សាច់ឆ្នាំងសាក 200W របស់ Xiaomi សាកថ្មស្មាតហ្វូន Mi 11 Pro ពេញ 100% ប្រើប្រាស់ពេលត្រឹមតែ 8 នាទីប៉ុណ្ណោះ

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវឆ្នាំងសាក 200W នៅលើបណ្តាញសង្គម Twitter របស់ខ្លួន ដើម្បីបង្ហាញនូវការអភិវឌ្ឍទៅលើបច្ចេកវិទ្យាសាកថ្ម Wired និង Wireless Charging ដែលមានល្បឿនលឿនជាងគេបំផុតនៅក្នុងការប្រើប្រាស់។ ជាមួយនឹងការចែកចាយព័ត៌មានថ្មីនេះ ក្រុមហ៊ុន Xiaomi ក៏បានធ្វើតេស្តសាកល្បងទៅលើស្មាតហ្វូន Mi 11 Pro ដែលមានថាមពលថ្មទំហំ 4,000 mAh ជាមួយនឹងឆ្នាំងសាក 200W ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់លទ្ធផលនៃការសាកថ្មនោះ ពិតជាគួរអោយទាក់ទាញមែនទែន ដែលមានដំណោះស្រាយ Wired HyperCharge ដែលអាចសាកថ្មពេញ 100% នៅក្នុងពេលត្រឹមតែ 8 នាទីប៉ុណ្ណោះ ខណៈពេលដែលបច្ចេកវិទ្យា Wireless Charger គឺសាកថ្មបានដល់ទៅ 15 នាទី។ នេះ គឺជាកំណត់ត្រាថ្មីដ៏អស្ចារ្យរបស់ក្រុមហ៊ុននេះ។ សម្រាប់បច្ចេកវិទ្យា 200W HyperCharger គឺចំណាយពេលត្រឹមតែ 44 វិនាទីប៉ុណ្ណោះក្នុងការសាកថ្មពី 0% ទៅ 10% ហើយសាកថ្ម 3 នាទីបាន 50% និងសាកថ្មពេញនៅក្នុងពេលត្រឹមតែ 8 នាទី។ សម្រាប់កម្រិត W ដែលបង្ហាញនៅលើស្មាតហ្វូន Mi 11 Pro នេះគឺចន្លោះ ពី15W ទៅ 198W។

បើនិយាយអំពីការតេស្តទៅលើបច្ចេកវិទ្យា Wireless នេះ យើងអាចឃើញថា ការសាកថ្មត្រឹមតែ 1 នាទីប៉ុណ្ណោះ គឺបាន 10%ទៅហើយ សម្រាប់ការសាកថ្ម 7 នាទី គឺបាន 50% និងសាកថ្ម 15 នាទី បាន 100% ។ ពេលនេះ យើងនៅមិនទាន់ឃើញបច្ចេកវិទ្យាសាកថ្មលឿនបែបនេះ ដំណើរការនៅលើស្មាតហ្វូនណាមួយនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
តុល្យភាពរវាងកំណើននៃការលក់ និង ការពង្រីកផ្នែកសេវាកម្មក្រោយពេលលក់ដ៏មានគុណភាពរបស់ក្រុមហ៊ុន MG Cambodia បានបន្តឈានមុខគេក្នុងវិស័យយានយន្តថ្មីនៅកម្ពុជា

តុល្យភាពរវាងកំណើននៃការលក់ និង ការពង្រីកផ្នែកសេវាកម្មក្រោយពេលលក់ដ៏មានគុណភាពរបស់ក្រុមហ៊ុន MG Cambodia បានបន្តឈានមុខគេក្នុងវិស័យយានយន្តថ្មីនៅកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Deepal S05 បើកបរបានចម្ងាយ 510km ប្រកាសដាក់លក់ជាផ្លូវការណ៌នៅកម្ពុជា

ឡានអគ្គិសនី Deepal S05 បើកបរបានចម្ងាយ 510km ប្រកាសដាក់លក់ជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
PTC Computer សហការជាមួយ Prolink បង្ហាញផលិតផលថ្មីៗជាច្រើន ក្រោមប្រធានបទ “Smarter Living. Stronger Connection.”

PTC Computer សហការជាមួយ Prolink បង្ហាញផលិតផលថ្មីៗជាច្រើន ក្រោមប្រធានបទ “Smarter Living. Stronger Connection.”

ដោយ ប៉េងលីន
Changan Nevo Q05 ឡានអគ្គិសនី+សាំង ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងការបើកបាន 1,215km

Changan Nevo Q05 ឡានអគ្គិសនី+សាំង ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងការបើកបាន 1,215km

ដោយ ប៉េងលីន
Galaxy S26 Ultra ប្រហែលជាមិនប្រើប្រាស់បច្ចេកវិទ្យាសាក 65W នោះទេ!

Galaxy S26 Ultra ប្រហែលជាមិនប្រើប្រាស់បច្ចេកវិទ្យាសាក 65W នោះទេ!

ដោយ ប៉េងលីន
 ឡានប្រណិត Yangwang U8L ដែលជាគូរប្រជែង Rolls-Royce Cullinan ដាក់លក់មុននៅចិនតម្លៃ 18 ម៉ឺនដុល្លារ

ឡានប្រណិត Yangwang U8L ដែលជាគូរប្រជែង Rolls-Royce Cullinan ដាក់លក់មុននៅចិនតម្លៃ 18 ម៉ឺនដុល្លារ

ដោយ ប៉េងលីន