no-alternative title
no-alternative title

បែកធ្លាយការឌីស្សាញថ្មីទៀតរបស់ស្មាតហ្វូន Galaxy Note 20 Series បង្ហាញខ្លួននៅលើវេបសាយមួយ

ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវស្មាតហ្វូន Galaxy Note 20 series នៅក្នុងឆមាសទី ២ នៅក្នុងឆ្នាំនេះ។ នៅពេលនេះ ការឌីស្សាញរបស់ស្មាតហ្វូន Samsung Galaxy Note 20 បង្ហាញខ្លួននៅលើវេបសាយផងដែរ។ នៅក្នុងការឌីស្សាញនេះ គឺមានការបង្ហាញអំពីរន្ធប្រហោង Punch-Hole នៅកណ្តាលរបស់ស្មាតហ្វូននេះ។ តាមការទម្លាយនៅលើ Weibo ដ៏ល្បីឈ្មោះ Ice Universe បញ្ជាក់ថា គាត់មិនជឿទៅលើកម្រិតនៃគែមក្រាស់របស់វានោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅតាមរបាយការណ៍ជាច្រើនកាលពីពេលមុននេះ ស្មាតហ្វូន  Galaxy Note 20 និង Galaxy Note 20+ នេះនឹងមានរ៉េមទំហំ 16GB។ មានការរំពឹងជាច្រើនបញ្ជាក់ថា ស្មាតហ្វូនទាំងនេះនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវសេនស័រ  3D Sonic Max fingerprint recognition sensor ជំនាន់ទី 2 របស់ក្រុមហ៊ុន Qualcomm ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃ  ultrasonic fingerprint sensor នេះដាក់អោយដំណើរការនៅដើមខែធ្នូនេះ ហើយវាអាចអាននូវប្រព័ន្ធស្កេនក្រយ៉ៅដៃចំនួន ២ ក្នុងពេលតែមួយបាន។ យើងរំពឹងថា កាមេរ៉ារបស់ស្មាតហ្វូននេះគឺមានទំហំ 108MP។ 

ស្មាតហ្វូនSamsung Galaxy Note 20+ នឹងមានថាមពលថ្មទំហំ 4500 mAh ដែលច្រើនជាងស្មាតហ្វូន  Galaxy Note 10+ ដល់ទៅ  200 mAh ។ស្មាតហ្វូន  Galaxy Note 20 នឹងមានថាមពលថ្មត្រឹមតែ 4000 mAh ប៉ុណ្ណោះ។ ថ្មីៗនេះ ស្មាតហ្វូន Galaxy Note 20 series នេះក៏បង្ហាញខ្លួននៅលើ GeekBench ផងដែរ។ តាមរយៈបញ្ជីនេះ ស្មាតហ្វូនស៊េរីថ្មីនេះគឺមានរ៉េមទំហំ 8GB និង 12GB ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប  Qualcomm Snapdragon 865 Plus processor chip ដែលមានល្បឿន  3.09GHz ខណៈពេលដែលល្បឿនរបស់បន្ទះឈីប Snapdragon 865 គឺមានល្បឿនត្រឹមតែ  2.84GHz ប៉ុណ្ណោះ។

មានការរំពឹងជាច្រើនបញ្ជាក់ថា ស្មាតហ្វូនម៉ូឌែល SM-N986U នេះគឺជាស្មាតហ្វូន Note 20+ នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក។ នេះគឺដោយសារតែ version ជំនាន់មុនរបស់ស្មាតហ្វូន  Note 10 Plus នេះបង្ហាញខ្លួននៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកដែលមានលេខម៉ូឌែល SM-N976U។ ក្នុងការតេស្ត Galaxy Note 20+ single-core របស់ស្មាតហ្វូននេះគឺមានពិន្ទុ 985 នៅលើ  Geekbench 5.1 database ។ សម្រាប់ការតេស្ត Multi-core របស់វាគឺមានពិន្ទុ 3220។ ក្រុមហ៊ុន យក្សរបស់កូរ៉េនេះមិនទាន់បញ្ជាក់អំពីការប្រកាសបង្ហាញអំពីកាលបរិច្ឆេទផ្លូវការក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន  Galaxy Note 20 series នេះនៅឡើយទេ។ ការបែកធ្លាយនាពេលថ្មីៗនេះគឺមានការបង្ហាញថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងខែសីហាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន