ស្មាតហ្វូន Honor X10 បានបង្ហាញខ្លួននៅក្នុងប្រទេសចិនហើយ ដែលនេះគឺជាស្មាតហ្វូន 5G ដែលមានតម្លៃថោកបំផុតរបស់ក្រុមហ៊ុននេះ ដែលមានតម្លៃ 1,899 Yuan ស្មើតនឹង 266 ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវប្រអប់កាដូ Honor X10 Crazyracing Kartrider ផងដែរ ស្មាតហ្វូនដែលមានកាដូនេះ គឺសម្រាប់តែអតិថិជនដែលបានធ្វើការ Pre-orders និងបញ្ជាទិញស្មាតហ្វូន Honor X10 ចេញពី TMall តែប៉ុណ្ណោះ។

នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានបង្ហាញនូវប្រអប់កាដូ Crazyracing Kartrider Gift Box របស់ស្មាតហ្វូន Honor X10។ នៅក្នុងប្រអប់កាដូមានចំនួនកំណត់នេះ នឹងមានប្រដាប់ក្មេងលេង និងវត្ថុជាច្រើនទៀតចេញពីវីដេអូហ្គេម។ ប្រអប់កាដូនេះ មានផ្តល់អោយអតិថិជនដែលបានធ្វើការ Pre-order ចំនួន 100 នាក់ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 25 ខែឧសភានេះ និងសម្រាប់អតិថិជនដែលបានធ្វើការបញ្ជាទិញស្មាតហ្វូននេះ 200 នាក់ដំបូងនៅថ្ងៃទី 26 ខែឧសភានេះនៅលើ TMall ។ បន្ថែមពីនេះទៀតនោះ អតិថិជនជាច្រើនដែលធ្វើការបញ្ជាទិញស្មាតហ្វូននេះចេញពីទំព័រផ្សាយផ្ទាល់នៅថ្ងៃទី 26 ខែឧសភានេះក៏អាចឈ្នះនូវប្រអប់កាដូនេះផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់ប្រកាសបង្ហាញនូវចំនួនសរុបនៃអ្នកឈ្នះដែលបានជ្រើសរើសនៅឡើយទេ។ នៅក្នុង TMall នេះ ក៏មានការលើកឡើងថា ស្មាតហ្វូន Honor X10 និងប្រអប់កាដូពិសេស Crazyracing Kartrider Gift Box នេះនឹងមានការដឹកជញ្ជូនដាច់ដោយឡែកពីគ្នា។ សម្រាប់ស្មាតហ្វូន Honor X10 នេះ វាមានបន្ទះឈីប Kirin 820 SoC ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 5G connectivity ថែមទៀត។ ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.59 អ៊ីង full-screen FHD+ IPS LCD ជាមួយនឹងកម្រិត 90Hz refresh rateនិង 180Hz touch sampling rate ផងដែរ។

ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមានទំហំ 40MP Sony IMX600y RYYB primary sensor, 8MP ultra-wide និង 2MP depth sensor ។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងដំណើរការនូវ Magic UI 3.1 ដែលផ្អែកនៅលើ Android 10។ ស្មាតហ្វូន Honor X10 នេះគឺមានកាមេរ៉ាផុសឡើងទំហំ 16MP pop-up selfie រ៉េម LPDDR4X RAM, UFS 2.1 storage, dual Sim, WiFi 5, GPS, Bluetooth 5.1 និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,300 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 22.5W fast charging តាមរយៈផត USB Type-C ផងដែរ៕





