ខណៈពេលដែលស្មាតហ្វូនជាច្រើនដែលមានកម្រិតអេក្រង់ refresh rates កាន់តែខ្ពស់ឡើងមានវត្តមានជាបន្តបន្ទាប់នោះ ការបង្កើនប្រសិទ្ធិភាពទៅលើការលេងហ្គេមក៏កាន់តែអស្ចារ្យជាងមុនផងដែរ។ ប៉ុន្តែសម្រាប់ពេលនេះ ស្មាតហ្វូន OnePlus 8គឺមានអេក្រង់ដែលមានកម្រិតលឿនជាងមុន ហើយនេះ គឺជាស្មាតហ្វូនដំបូងបំផុតដែលដំណើរការនូវហ្គេម Fortnite នៅក្នុងកម្រិត 90fps ។
Fortnite គឺជាហ្គេមមួយនៅក្នុងចំណោមវីដេអូហ្គេមជាច្រើនដែលមានការពេញនិយមខ្លាំងបំផុតរបស់ពិភពលោកនៅក្នុងខណៈពេលនេះ។ វាគឺមានភាពជោគជ័យដូចទៅនឹងហ្គេម PUBG ផងដែរ។ នៅពេលដែលហ្គេមកាន់តែបង្កើនទៅលើចំនួនអ្នកប្រើប្រាស់ ការបង្កើនទៅលើកម្រិត Refresh Rates ខ្ពស់ជាងមុនគឺជារឿងដ៏សំខាន់សម្រាប់អ្នកលេងហ្គេមផងដែរ។
បើទោះបីជាស្មាតហ្វូន OnePlus 8 ដំណើរការនូវបន្ទះឈីប flagship Snapdragon 865 SoC របស់ក្រុមហ៊ុន Qualcomm ជាមួយនឹងក្រាហ្វិកកាត Adreno 650 GPU នោះ ហ្គេមនេះ គឺអាចដំណើរការ បាននៅក្នុងកម្រិត 90fps នៅពេលដែល Settings នៅក្នុងក្រាហ្វិកត្រូវកំណត់ដាក់ថា “low” ។ ប្រសិនបើអ្នកចូលចិត្តលេងហ្គេម Fortnite និងហ្គេមស្មាតហ្វូនជាច្រើនទៀតនោះ ស្មាតហ្វូននេះពិតជាជម្រើសដ៏ល្អបំផុត៕