no-alternative title

ROG Phone 3 ដែលជាហ្គេមីងស្មាតហ្វូនជំនាន់ថ្មីរបស់ Asus ត្រូវបានគេដាក់លក់ហើយនៅលើ Giztop មានតម្លៃ $699

នាពេលថ្មីៗនេះ ស្មាតហ្វូនលេងហ្គេមជាច្រើន ត្រូវបានបង្ហាញខ្លួនដោយក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ដែលសុទ្ធសឹងតែមានបំពាក់នូវលក្ខណៈសម្បត្តិកម្រិត High-end និងប្រព័ន្ធត្រជាក់ cooling systems ជាច្រើនដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតដែលគ្មានគូប្រៀបនោះទេ។ ក្រុមហ៊ុន Asus បានបង្ហាញវត្តមានរបស់ស្មាតហ្វូន Rog Phone 3 របស់ខ្លួន នេះដែលមានបន្ទះឈីប Snapdragon 865+ SoC, 6000 mAh និងអេក្រង់ 144Hz refresh rate។ ស្មាតហ្វូនេះនៅមិនទាន់ដាក់លក់នៅឡើយទេនៅក្នុងប្រទេសជាច្រើនផងដែរ។ ប៉ុន្តែ លោកអ្នកអាចរកទិញបាននៅលើ Giztop នៅក្នុងតម្លៃ $699 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ អាចនឹងធ្វើការនាំចេញទៅកាន់ទីផ្សារសកលនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងការពង្រឹងមុខងារជាច្រើនបើធៀបទៅនឹងម៉ូឌែលជំនាន់មុនរបស់ខ្លួនជាមួយនឹងការពង្រឹងទៅលើបន្ទះឈីបថ្មី អេក្រង់កាន់តែល្អជាងមុន ការពង្រឹងទៅលើប្រព័ន្ធត្រជាក់ cooling system និងជាច្រើនទៀត។ ស្មាតហ្វូននេះមាន Speakers ភ្លោះនៅផ្នែកខាងមុខដែលមានការពង្រឹងទៅលើបទពិសោធន៍ទៅលើការលេងហ្គេមបំផុត។

ស្មាតហ្វូន Asus Rog Phone 3 នេះមានបន្ទះឈីប Snapdragon 865+ SoC ដែលដំណើរការនូវបច្ចេកវិទ្យា 5G ជាមួយនឹង octa-core processor ដែលមានល្បឿន 3.1GHz និងក្រាហ្វិកកាត Adreno 650 GPU។ សម្រាប់ក្រាហ្វិកកាតនេះ និង CPU នេះគឺមានការពង្រឹងល្អជាងមុនដល់ទៅ 10%។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB LPDDR5 RAM និងមានប្រព័ន្ធត្រជាក់ GameCool 3 cooling system សម្រាប់កាត់បន្ថយកំដៅ និងការលេងហ្គេមបានយូរបានផងដែរ។ ស្មាតហ្វូននេះ អាចប្រើប្រាស់បានយូរ និងកំដៅចុះជាងមុនបាន 4°C។ 

ស្មាតហ្វូននេះមានអេក្រង់ 6.59 អ៊ីង AMOLED ជាមួយនឹងកម្រិត 144Hz refresh rate និង 270 Hz sampling rate ។ ស្មាតហ្វូនេះមានការទ្រទ្រង់នូវ HDR10+ content ថែមទៀត។ វាក៏មានការពង្រឹងទៅលើការលេងហ្គេមតាមរយៈមុខងារ X Mode ថែមទៀតផង។ ស្មាតហ្វូន Asus Rog Phone 3 នេះមានកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយដែលមានកាមេរ៉ា Sony UMX686 64MP, 13-megapixel ultrawide និង macro ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 24-megapixel សម្រាប់ Selfie និង live-streaming វីដេអូបានយ៉ាងល្អ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន