iPhone 12 Series នឹងមានពណ៌ច្រើនជម្រើសដូចគ្នាទៅនឹងពណ៌របស់ iPad Air ជំនាន់ថ្មីដែរ

Apple នឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះដើម្បីដាក់សម្ភោធផ្លូវការណ៍នូវ iPhone ជំនាន់ថ្មី និងផលិតផល iDevices ថ្មីៗមួយចំនួនទៀត។ បើតាមរយះលិខិតអញ្ចើញរបស់ Apple សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះបានបង្កើតនៅព័ត៌មានចចាមអារ៉ាមលេចលឺមកថាសម្រាប់ iPhone ជំនាន់ថ្មីគឺ iPhone 12 Series នឹងមានបន្ថែមនូវពណ៌ថ្មីដូចជាពណ៌ខៀវហៅថា “Midnight Blue” និងពណ៌ទឹកក្រូចហៅថា “Light Orange”។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយព័ត៌មាននេះគឺដូចគ្នាទៅនឹងការលើកឡើងរបស់លោក Filip Koroy ដែលជា Youtuber ដ៏មានប្រជាប្រិយភាពមួយរូបដែលជាម្ចាស់ Channel ឈ្មោះថា “EverythingApplePro” កាលពីខែមេសាថា “Apple នឹងដាក់បន្ថែមនូវពណ៌ថ្មីៗសម្រាប់ iPhone 12 ដែលបានតម្លៃធូរថ្លៃជាងគេងរបស់ខ្លួន”។ ហើយថ្មីៗនេះបើតាមការលើកឡើងនៅលើគណនីធ្វីស័្ទរដែលមានឈ្មោះថា “@MaxWeinbach” ក៏បានបញ្ជាក់ដូចគ្នាដែរថា “iPhone ជំនាន់ថ្មីនឹងបន្ថែមពណ៌ទឹកក្រូច និងពណ៌ខៀវ”។ បន្ថែមពីនេះក៏មានរបាយការណ៍ថ្មីមួយបានរាយការណ៍មកថា “iPhone 12 mini នឹងមានជម្រើសច្រើនពណ៌ដូចជាពណ៌ពណ៌ខ្មៅ, ស, ទឹកសមុទ្យ, ខៀវ, ក្រហម និងលឿង”។ 

ចំនែកឯប្រភពមួយផ្សេងទៀតបានអោយដឹងដែរថា “iPhone 12 mini និង iPhone 12 នឹងមានពណ៌ដូចជាពណ៌បៃតង់ ខៀវ ទឹកប្រាក់ ទឹកមាស និងប្រផេះ ដែលពណ៌ទាំងនេះគឺដូចគ្នាទៅនឹងពណ៌នៅលើ iPad Air 4 ដែល Apple ប្រកាសចេញកាលពីខែកញ្ញាកន្លងទៅ”។ រីឯពណ៌របស់ iPhone 12 Pro នឹងមានដូចជាពណ៌ខ្មៅ ស និងទឹកប្រាក់ ខណៈបងធំ iPhone 12 Pro Max នឹងមានពណ៌ទឹកមាស ប្រផេះ និងទឹកប្រាក់។ សម្រាប់ iPhone ជំនាន់ថ្មីដែលត្រៀមចេញសប្តាហ៍ក្រោយនេះត្រូវបានប្រភពជាច្រើនបានអោយដឹងដូចៗគ្នាថាមានចំនួន 4 ម៉ូដែលគឺ iPhone 12 mini (Screen size 5.4”), iPhone 12 (Screen size 6.1”), iPhone 12 Pro (Screen size 6.1”) និង iPhone 12 Pro Max (Screen size 6.7”) ហើយសម្រាប់ម៉ូដែល iPhone 12 mini និង iPhone 12 នឹងមានទំហំផ្ទុកក្នុងម៉ាស៊ីនចាប់ពី 64GB, 128GB ដល់ 256GB ចំនែកឯម៉ូដែល Pro វិញនឹងមានទំហំចាប់ពី 128GB, 256GB ដល់ 512GB។ 

ចំពោះតម្លៃត្រូវបានអ្នកវិភាគធ្វើការព្យាករណ៍បឋមថាចន្លោះពី $649 ដល់ $699 សម្រាប់ iPhone 12 mini, $749 ដល់ $799 សម្រាប់ iPhone 12, $999 ដល់ $1,049 សម្រាប់ម៉ូដែល iPhone 12 Pro និង $1,099 ដល់ 1,149 សម្រាប់ iPhone 12 Pro Max៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ដោយ ប៉េងលីន
Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

ដោយ ប៉េងលីន
Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

ដោយ ប៉េងលីន
iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

ដោយ ប៉េងលីន
Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនហ្គេម បន្ទះឈីប 5G និងថ្មដែលប្រើប្រាស់បានយូរបំផុត ក្រោម 300 ដុល្លារ ដែលគ្រប់គ្នារង់ចាំ បានមកដល់ទីផ្សារកម្ពុជាហើយ

កំពូលស្មាតហ្វូនហ្គេម បន្ទះឈីប 5G និងថ្មដែលប្រើប្រាស់បានយូរបំផុត ក្រោម 300 ដុល្លារ ដែលគ្រប់គ្នារង់ចាំ បានមកដល់ទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន