ថ្មីៗនេះ មានការបង្ហាញយ៉ាងច្បាស់ថា នៅពេលនេះ អ្នកប្រើប្រាស់ អាចធ្វើការដោនឡូតនូវ Googlefier GMS Installer App សម្រាប់ស្មាតហ្វូន និងថេប្លេតរបស់ Huawei និង Honor បានហើយ បើទោះបីជាសហរដ្ឋអាមេរិកបានធ្វើការហាមប្រាមទៅលើការនាំចេញជាមួយនឹងសេវាកម្ម GMS (Google Mobile Services) ក៏ដោយ ព្រោះថា ស្មាតហ្វូនទាំងនេះ គឺមានភ្ជាប់ជាមួយនឹងសេវាកម្ម HMS (HUAWEI Mobile Services) របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។
សម្រាប់ឧបករណ៍ HUAWEI/Honor Android ក៏ក្លាយជា Hardware មួយដ៏ពេញនិយមសម្រាប់ទីផ្សារអន្តរជាតិផងដែរ។ យ៉ាងណាមិញ វានៅតែមានវិធីសាស្រ្តក្នុងការតម្លើងទៅលើសេវាកម្ម GMS ប៉ុន្តែវិធីទាំងនេះក៏ហាក់មិនងាយស្រួលសម្រាប់អ្នកប្រើប្រាស់ផងដែរ។ ដូចនេះ អ្នកអភិវឌ្ឍកម្មវិធីក៏បង្កើតនូវកម្មវិធីមួយឈ្មោះហៅថា Googlefier។ Googlefier គឺជាកម្មវិធីភាគីទី ៣ GMS installer app ដែលធ្វើការអភិវឌ្ឍដោយ XDA Senior Member bender_007 ។ កម្មវិធីនេះអនុញ្ញាតអោយអ្នកប្រើប្រាស់តម្លើងនូវសេវាកម្ម Google Mobile Services នៅលើស្មាតហ្វូនម៉ាកយីហោ HUAWEI/HONOR ដែលដំណើរការនូវ EMUI 10 / EMUI 10.1 ឬទាបជាងនេះ។
កម្មវិធីនេះ នៅមិនទាន់ទ្រទ្រង់ជាមួយនឹង EMUI 11 នោះទេ។ ប្រសិនបើអ្នកបានធ្វើការអាប់ដេតស្មាតហ្វូនរបស់អ្នកទៅកាន់ស្បែកជំនាន់ចុងក្រោយនេះ អ្នកមិនអាចតម្លើងកម្មវិធីនេះបានទេ។ ដើម្បីប្រើប្រាស់នូវកម្មវិធីនេះ អ្នកត្រូវទៅដោនឡូតនូវកម្មវិធី APK file របស់វាចេញពី XDA forum ហើយធ្វើការតម្លើងវា និងចុចអនុញ្ញាតទៅលើ allow installation from external sources នៅក្នុង Settings ផងដែរ៕