no-alternative title
no-alternative title

បើគ្មានការទិញយកក្រុមហ៊ុន NeXT និងវត្តមានលោក Steven Jobs នៅក្នុងក្រុមហ៊ុន Apple កាលពី 25 ឆ្នាំមុននោះទេក្រុមហ៊ុននេះប្រហែលជាក្ស័យធន់បាត់ទៅហើយ

នៅក្នុងសប្តាហ៍នេះ គឺជាខូប 25 ឆ្នាំដែល Apple បានប្រកាសទិញយកក្រុមហ៊ុន NeXT ក្នុងតម្លៃខ្ទង់ $400 លានដុល្លារ។ ហើយក៏ជាថ្ងៃដែលអតិតបុគ្គលិកដ៏មានឥទ្ធិពលរបស់ Apple មួយរូបគឺលោក Steven Jobs ឲ្យចូលមកបម្រើការក្នុងក្រុមហ៊ុនវិញផងដែរ បន្ទាប់ពីលោក Jobs បានចាកចេញពី Apple អស់រយះពេលជាង 10 ឆ្នាំ ដោយសារបញ្ហាបែកបាក់ផ្ទៃក្នុង Apple។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

“ការទិញយកក្រុមហ៊ុន NeXT គឺជាការចាប់ផ្តើមទំព័រប្រវតិ្តសាស្រ្តថ្មីមួយរបស់ Apple ហើយក៏ជា ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងការផ្លាស់ប្តូរសាជីវកម្មរបស់ក្រុមហ៊ុនផងដែរ” នេះជាការលើកឡើងរបស់អតិតនាយកប្រតិបត្តិ Apple លោក Gil Amelio នៅក្នុងសេចក្តីថ្លែងការមួយនៅពេលដែលកិច្ចព្រមព្រៀងទិញក្រុមហ៊ុន NeXT ត្រូវបានប្រកាសនៅថ្ងៃទី 20 ខែធ្នូឆ្នាំ 1996។

 

ហើយមូលហេតុសំខាន់ដែល Apple ទិញយកក្រុមហ៊ុន NeXT  គឺដើម្បីប្រើប្រាស់ប្រព័ន្ធដំណើរការ Unix-based NeXTSTEP Operating System ដើម្បីធ្វើជាគោលក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការ MacOS X។ ការដាក់បញ្ចូលប្រព័ន្ធប្រតិបត្តិការ NeXT នៅលើឧបករណ៍ Apple គឺជាផ្នែកដ៏សំខាន់បំផុតសម្រាប់ Apple ដើម្បីជម្រុញឲ្យទីផ្សារក្រុមហ៊ុនកើនឡើងខ្ពស់បំផុតឈានមុខគេ។ 

 

សម្រាប់លោក Steve Jobs វិញដំបូងឡើយ លោកបានត្រលប់ទៅចូលរួមជាមួយ Apple វិញក្នុងនាមជាទីប្រឹក្សា ដោយលោកបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ “Macworld San Francisco” ក្នុងខែមករា ឆ្នាំ 1997។ ក្នុងព្រឹត្តិការណ៍នោះ លោក Jobs បានប្រកាសព័ត៌មានលម្អិតអំពីរបៀបដែល Apple គ្រោងនឹងបញ្ចូលបច្ចេកវិទ្យា NeXT ទៅក្នុង Mac OS ដែលនឹងចេញនាពេលអនាគត។ ក្រោយមកលោក Jobs បានបន្តឡើងជំនួសដំណែងលោក Gil Amelio ក្នុងនាមជានាយកប្រតិបត្តិបណ្តោះអាសន្នរបស់ Apple។ បន្ទាប់មកត្រឹមតែរយះពេល 9 ខែប៉ុណ្ណោះលោកក៏បានក្លាយជា CEO ផ្លូវការណ៍របស់ Apple នឹងបានដឹកនាំ Apple រហូតដល់ខែសីហា ឆ្នាំ 2011 ទើបលោកបានលាលែងពីតំណែង CEO ដោយសារបញ្ហាសុខភាព។

 

ក្រោមការដឹកនាំរបស់លោក Steve Jobs បានធ្វើឲ្យក្រុមហ៊ុន Apple បានរួចផុតពីភាពជិតក្ស័យធន រហូតក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក។ ដោយអំឡុងពេលនៃការកាន់តំណែងជា CEO របស់ Steve Jobs, Apple បានប្រកាសចេញផលិតផលបច្ចេកវិទ្យាល្បីៗដូចជា iPod, iPhone, iPad រួមនឹងកុំព្យូទ័រ MacBook Air និង MacBook Pro។ កាលណោះប្រសិនបើគ្មានការទិញ NeXT ទេ ជោគវាសនារបស់ Apple ប្រហែលជាក្ស័យធនបាត់យូរណាស់មកហើយ៕

 

សូមបញ្ជាក់ថា NeXT,Inc. គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយក្នុងសហរដ្ឋអាមេរិកដែលមានជំនាញក្នុងការបង្កើត និងផលិតម៉ាស៊ីនកុំព្យូទ័រ (Computer Station) សម្រាប់ប្រើនៅក្នុងវិស័យអប់រំ និងអាជីវកម្ម។ NeXT ត្រូវបានបង្កើតឡើងនៅថ្ងៃទី 20 ខែមិថុនា ឆ្នាំ 1985 ដោយអតិតបុគ្គលិក Apple គឺលោក Steve Jobs ផ្ទាល់តែម្តង (ប្រភពពី Wikipedia)៕

 

ព័ត៌មានពាណិជ្ជកម្ម